Sterling និយាយបែបណាពីអនាគតនៅ Man City ខណៈកុងត្រានឹងបញ្ចប់នៅឆ្នាំក្រោយ
- 2022-04-25 13:29:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sterling និយាយបែបណាពីអនាគតនៅ Man City ខណៈកុងត្រានឹងបញ្ចប់នៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Raheem Sterling នឹងចប់កុងត្រានឹងក្លឹប Manchester City នៅឆ្នាំ២០២៣ខាងមុខហើយ ដោយក្នុងរដូវកាលនេះកីឡាករនេះបានចូលលេងឲ្យក្លឹបនេះបាន៤១ប្រកួត និងរកបាន ១៤គ្រាប់។
ដោយសារកុងត្រា Sterling នឹងឈានដល់ឆ្នាំចុងក្រោយនៅឆ្នាំក្រោយនេះ អ្នកកាសែតក៏បានសួរនាំគេនៅក្នុងសន្និសីទត្រៀមប្រកួតតទល់នឹង Real Madrid ក្របខ័ណ្ឌ UEFA Champions League វគ្គពាក់កណ្ដាលក្នុងថ្ងៃនេះ ពីអនាគតរបស់គេនៅ Man City នឹងទៅជាយ៉ាងណា។
ខ្សែប្រយុទ្ធរុបនេះបាននិយាយថា៖" នៅក្នុងពេលនេះ ខ្ញុំកំពុងតែពេញចិត្តនឹងលេង និងជួយក្រុមរបស់ខ្ញុំ។ នេះជារឿងសំខាន់បំផុតដែលត្រូវធ្វើ។ រីឯរឿងកុងត្រាទៅមុខម៉េចអីហ្នឹង ខ្ញុំគិតថាមិនគួរទាន់និយាយទេ។ គ្រាន់តែដឹងថាពេលនេះខ្ញុំពេញចិត្តនឹងលេងឲ្យក្រុមខ្ញុំ ហើយអ្វីៗនឹងដឹងនៅចុងរដូវកាលនេះ "។
បើយោងតាមកំពូលអ្នកកាសែត Fabrizio Romano កុងត្រាថ្មីរវាង Sterling និង Man City កំពុងតែនិយាយពិភាក្សាគ្នាហើយ៕