LD ត្រៀមចាក់បញ្ចាំងរឿង"បង្គោលគ្រាក់សង្កត់វិញ្ញាណវគ្គ២” នៅពាក់កណ្ដាលខែឧសភា នេះ

  • 2022-05-04 07:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម LD គ្រោងដាក់បញ្ចាំងខ្សែភាពយន្ដខ្នាតធំមួយទៀតរបស់ខ្លួន បន្ទាប់ពីដាក់បញ្ចាំងខ្សែភាពយន្ដរឿង “ស្នេហា Private” ដំបូងគេក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលភ្លាម។ នោះ គឺរឿង “បង្គោលគ្រាក់សង្កត់វិញ្ញាណវគ្គ២” នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ តទៅ។

អ្នកគ្រប់គ្រងផលិតកម្ម LD ម្នាក់ បានប្រាប់Sabay នៅរសៀលថ្ងៃទី៤ ខែឧសភា នេះថា ដោយមើលឃើញការគាំទ្រច្រើនពីទស្សនិកជនលើរឿង “បង្គោលគ្រាក់សង្កត់វិញ្ញណវគ្គ១” កាលពីអំឡុងឆ្នាំ២០១៥ ទើបឆ្នាំ២០២២ នេះ ផលិតកម្មសម្រេចដាក់បញ្ចាំងវគ្គ ២តែម្ដង។

សូមរំលឹកថា រាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបអនុញ្ញាតឲ្យគ្រប់រោងភាពយន្ដអាចដាក់ ឬទទួលអ្នកទស្សនាក្នុងHall បាន១០០% ឡើងវិញ កាលពីដើមខែឧសភា ឆ្នាំ២០២២ នេះ បន្ទាប់ពីរអាក់រអួលដោយសារបញ្ហាឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ជាច្រើនលើក។ ទន្ទឹមនឹងការបើកដំណើរការរោងភាពយន្ដ១០០% ឡើងវិញនេះ គេក៏ឃើញផលិតកម្ម LD បានបញ្ចេញរឿងរបស់ខ្លួនដែលមាននៅក្នុងដៃ ដាក់បញ្ចាំងតាមរោងភាពយន្ដជាបន្ដបន្ទាប់ដូចជារឿង "ស្នេហា Private”ជាដើម៕

សូមទស្សនា Trailer រឿង"បង្គ្រោលគ្រាក់សង្កត់វិញ្ញាណវគ្គ២" ទាំងអស់គ្នា៖

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី