មកទៀតហើយ! អាមេរិកបង្ហាញគ្រាប់បែកប្រភេទថ្មី អនុភាពខ្លាំង ស៊ីនាវាធំមួយផុយៗ
- 2022-05-04 07:58:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកទៀតហើយ! អាមេរិកបង្ហាញគ្រាប់បែកប្រភេទថ្មី អនុភាពខ្លាំង ស៊ីនាវាធំមួយផុយៗ
ចន្លោះមិនឃើញ
មន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសអាមេរិក (AFRL) និងក្រុមធ្វើតេស្តរួមបញ្ចូលគ្នារបស់មូលដ្ឋានទ័ពអាកាស Eglin បានធ្វើការរួមគ្នាដើម្បីផលិតកាំជ្រួចថ្មីនេះ។
វីដេអូនៃការសាកល្បងមួយត្រូវបានបង្ហាញ ពីការវាយប្រហារលើកប៉ាល់ដឹកទំនិញកំពុងបើកបរនៅឈូងសមុទ្រម៉ិកស៊ិក ដោយបានធ្វើឲ្យដាច់ជាពីរកំណាត់ មុនពេលផ្ទុះឆេះ និងលិចទៅក្នុងសមុទ្រ។ គ្រាប់បែកនេះមានឈ្មោះថា “Quicksink” ត្រូវបានទម្លាក់ដោយយន្តហោះចម្បាំង F-15E Strike Eagle របស់យោធាអាមេរិកកាលពីថ្ងៃទី 28 ខែមេសា ដែលបង្ហាញពីសមត្ថភាពកងយោធាជើងទឹកនាពេលអនាគត ក្នុងការប្រយុទ្ធប្រឆាំងនឹងនាវាសត្រូវនៅក្នុងសង្រ្គាមដែនសមុទ្រ។
ដោយកោតសរសើរចំពោះភាពជោគជ័យនៃគ្រាប់បែកថ្មីនេះ អ្នកគ្រប់គ្រងកម្មវិធី ARFL លោក Kirk Herzog បាននិយាយថា នេះជាគ្រាប់បែកថ្មីមាន "ប្រសិទ្ធភាពខ្ពស់" សម្រាប់កំទេចសត្រូវក្នុងសមរភូមិធំមួយ។ លោកបាននិយាយថា៖ "នាវាមុជទឹករបស់កងទ័ពជើងទឹកយើង មានសមត្ថភាពបាញ់ និងកម្ទេចកប៉ាល់ទាំងឡាយ ដោយប្រើ torpedo តែមួយគ្រាប់ នៅពេលណាក៏បាន"។
លោក Colonel Tony Meeks នាយកនៃអគ្គនាយកដ្ឋានអាវុធនុយក្លេអ៊ែររបស់ AFRL បានបន្ថែមថា Quicksink គឺជា "ចម្លើយ" ចំពោះ "តម្រូវការបន្ទាន់ដើម្បីបន្សាបការគំរាមកំហែងដែនសមុទ្រចំពោះសេរីភាពនៅជុំវិញពិភពលោក"៕