ផ្ញើរូបតាម Telegram បើកលើកុំព្យូទ័រអត់បាន សាកមួយក្បាច់នេះជួយបាន (iOS & android)

  • 2022-05-05 03:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថតមានគុណភាពខ្ពស់ជាច្រើន ដែលថតចេញពី iPhone ឬថតពីស្មាតហ្វូន Android ឯទៀត ត្រូវបានថតទុកក្នុងទម្រង់ជា file មាន extension ជា .HEIC ប៉ុន្ដែពេលផ្ញើតាម Telegram ក្នុងទម្រង់រូបច្បាស់ៗ ទៅកាន់កុំព្យួទ័រសេរ៊ីទាបៗ គឺមិនអាចបើកបានឡើយ។

ហើយដើម្បីបើក file នោះបាន គឺត្រូវប្រើកម្មវិធី Convert ច្រើនតង់ ស្មុគ្រស្មាញច្រើន។ ដូចនេះយើងសូមផ្ដល់ដំណោះស្រាយមួយ ដល់អ្នកទាំងអស់គ្នា។

របៀបផ្ញើរូបជា file (.HEIC) តាម Telegram ឱ្យកុំព្យូទ័របើកមើលបាន៖

  • បើកកម្មវិធី Telegram > ចុចចូលឆាតដើម្បីផ្ញើរូប
  • ចុចលើសញ្ញា attach file > ជ្រើសរើសរូបតាមធម្មតា
  • ចុចលើសញ្ញាត្រេបី > Send as Files
  • ចុចលើ Convert to JPEG ជាការស្រេច
  • វិធីនេះនឹងធ្វើឱ្យ Telegram ផ្ញើរូបគុណភាពដើម ដោយគ្រាន់តែ Convert file តែប៉ុណ្ណោះ មិនមានការកាត់គុណភាពរូបដូចផ្ញើទូទៅឡើយ ប៉ុន្ដែការផ្ញើបែបនេះនឹងធ្វើឱ្យស៊ីទំហំផ្ទុកធំជាងមុនផងដែរ។

គួរបញ្ជាក់ថា ការប្រើ file មាន extension ជា .HEIC ផ្ដល់អត្ថប្រយោជន៍ឱ្យរូបមានគុណភាពខ្ពស់ ប៉ុន្ដែចំណាយទំហំផ្ទុកតិចជាង file រូបថតទូទៅជា .JPEG ឬ .JPG។ ប៉ុន្ដែផលវិបាករបស់វា គឺកម្មវិធីមួយចំនួនមិនអាចបើកមើលបាន៕

អត្ថបទ៖ កុសល

អត្ថបទថ្មី