ខាន់​ ចេសា៖​ ឥលូវ​សមត្ថភាព​រឹតតែ​ខ្លាំង​ស៊ីហ្គេម​លើក​នេះ​សង្ឃឹម​ឈ្នះ​វៀតណាម​ម្ដង​ទៀត​

  • 2022-05-05 05:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជើង​ខ្លាំង​របស់​កម្ពុជា​ ខាន់​ ចេសា​ ថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សមត្ថភាព​កាន់​តែ​កើន​ឡើង​ជាង​មុន​ទៅ​ទៀត​តាម​រយៈ​ការ​ហ្វឹកហាត់​ឈាន​ដល់​ខ្សែក្រវាត់​ហើយ​សង្ឃឹម​ថា​នៅ​តែ​ឈ្នះ​វៀតណាម​ជា​ថ្មី​ទៀត។​

ទិដ្ឋភាព ចេសា មក​ដល់ព្រឹកមិញ

ចេសា​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​សប្បាយ​ចិត្ត​ដែល​បាន​មក​ដល់​កម្ពុជា​ក្រោយ​បែក​រយៈពេល​៣ឆ្នាំ​មក​នេះ​ និង​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ប្រកួត​ដណ្ដើម​មេដាយ​ជូន​ជាតិ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​ឯ​ប្រទេស​វៀតណាម។​

ទិដ្ឋភាព ចេសា មក​ដល់ព្រឹកមិញ

ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី​ ២០១៨​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្រោយ​ប្រកួត​ស៊ីហ្គេម​ចុង​ក្រោយ​នៅ​ហ្វីលីពីន​មក​ដល់​ឥលូវ​នេះ​គឺ​សមត្ថភាព​រឹតតែ​មាន​ការ​រីកចម្រើន​ខ្លាំង​ជាង​មុន​ទៅ​ទៀត​ដូច​ឃើញ​ស្រាប់​ឈាន​ដល់​ខ្សែក្រវាត់​ និង​ការ​ឈ្នះ​កន្លង​ទៅ​ថ្មីៗ​នេះ។​ ដូច្នេះ​រូប​គេ​នៅ​តែ​ជឿជាក់​ថា​អាច​នឹង​យក​ឈ្នះ​លើ​កីឡា​ការិនី​វៀតណាម​បន្ត​ទៀត​នៅ​ស៊ីហ្គេម​ពេល​នេះ។​

ទិដ្ឋភាព ចេសា មក​ដល់ព្រឹកមិញ

រំលឹក​ដែរ​ថា​ កីឡា​ការិនី​ ខាន់​ ចេសា​ ជា​ជើង​ខ្លាំង​របស់​កម្ពុជា​ដែល​លេង​លើ​ប្រភេទ​កីឡា​ជឺជីតស៊ូ​ និង​ធ្លាប់​យក​មេដាយ​មាស​២គ្រឿង​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ (Asian Games)​ ឥណ្ឌូណេស៊ី​ ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ ២០១៩​ (Sea Games) ហ្វីលីពីន។​ ព្រឹក​មិញ​រូបគេបានមក​ដល់​កម្ពុជា​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី