ទីបំផុត iPod ក៏ដើរដល់ផ្លូវទាល់! Apple ពិតជាធ្វើបែបនេះចំពោះ iPod ពិតមែន

  • 2022-05-11 02:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើត្រឡប់ទៅកាលឆ្នាំ ២០១០ វិញ iPod Touch ប្រហែលជាវត្ថុដែលបង្កើតអនុស្សាវរីយបានច្រើនគ្រាន់បើ ព្រោះវាមានភាពដូចគ្នានឹង iPhone ហើយតម្លៃវិញក៏អេមជាង គ្រាន់តែវាមិនអាចដាក់ស៊ីមបាន។ កាលនោះ វាជាឧបករណ៍ដែលមានអេក្រង់ធំ ប្រើសំខាន់ផ្តោតលើការស្តាប់ចំរៀង និងមើលវីដេអូ ប៉ុន្តែដោយវាមានម៉ាស៊ីនខ្លាំង ដូច្នេះគេក៏អាចប្រើសម្រាប់លេងហ្គេមបានផងដែរ។

កាលពីដើមខែកុម្ភៈកន្លងទៅ យើងធ្លាប់រំពឹងថា iPod នឹងចេញស៊េរីថ្មីក្នុងព្រឹត្តិការធំរបស់ Apple ព្រោះបើរាប់ពី iPod ស៊េរីចុងក្រោយប្រកាសចេញ គឺវាមានអាយុជិត៣ឆ្នាំហើយ ដែលល្មមនឹងមានស៊េរីថ្មីដាក់លក់លើទីផ្សារ។ ប៉ុន្តែ Apple មិនបានបញ្ចេញ iPod ដូចដែល Fan រំពឹងទុកនោះទេ ផ្ទុយទៅវិញបែជាប្រកាសជាសាធារណៈថា ក្រុមហ៊ុននឹងបញ្ឈប់ផលិតកម្ម iPod ជាស្ថាពរ។

មូលហេតុជុំវិញការលុបបំបាត់ត្រកូល iPod នេះគឺដោយសារតែមុខងាររបស់ iPod ផ្ទាល់ត្រូវបានរួមបញ្ចូលទៅក្នុងគ្រប់ឧបករណ៍របស់ Apple ស្រាប់ទៅហើយ រួមទាំង iMac Mac និងសូម្បីតែ Apple Watch ដូច្នេះហើយ iPod នឹងមិនមានតម្លៃក្នុងការប្រើប្រាស់នាឆ្នាំ ២០២២ ឬពេលខាងមុខនោះឡើយ។

គួរបញ្ជាក់ផងដែរថា Apple នឹងនៅតែដាក់លក់ iPod នៅក្នុងហាង Apple Store រហូតដល់អស់ពីស្តុក ដែលមានតម្លៃចាប់់ពី 199$៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម
អត្ថបទថ្មី