ផ្សារ​​ទំនើបមួយ​នៅ​​ស្រុក​ថៃ ប្រើ​រ៉ូបូត​ឆុង​កាហ្វេ​ឲ្យ​ភ្ញៀវដំបូង​គេ​​បង្អស់ (មាន​វីដេអូ)

  • 2022-05-12 05:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​កាហ្វេ​ម៉ាក​យីហោ Amazon Coffee នៅ​លើ​ផ្សារ​ទំនើប Central World ​ស្ថិតនៅជាន់ទី ៤ ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​ដាក់​ឲ្យ​ដំណើការ​មនុស្ស​យន្ត(រ៉ូបូត) មក​បម្រើការ​ក្នុង​តួនាទី​ជា​ ម៉ាស៊ីនស្វ័យប្រវត្តិ​សម្រាប់ឆុង​កាហ្វេ​ជូន​ភ្ញៀវ។

រ៉ូបូត​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ថៃកាលពី​ដើមឆ្នាំ ២០២២ កន្លង​ទៅ​។ បច្ចេកវិទ្យា​ដ៏ទំនើប​ទាន់​សម័យ​ក្នុង​ការ​បម្រើ​ជូន​អតិថិជន​មួយ​នេះ កំពុង​ទាក់​ទាញ​ចិត្ត​ភ្ញៀវ​ទាំង​ជនជាតិ​ថៃ និង​បរទេស។ រាប់​តាំង​ពី​មាន​វត្តមាន​រ៉ូបូត​ខាង​លើ​នេះ ចំនួន​លក់​ក៏​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

សម្រាប់​អ្នក​ដែល​បំណង​ចង់​សាក​ល្បង​ស្នាដៃ​រ៉ូបូតឆ្លាត​វៃ​​ចេះ​​ឆុង​កាហ្វេ​​ស្វ័យ​ប្រវត្តិ​នេះ គ្រាន់​តែ​ចុច​បញ្ជា​លើ​អេក្រង់​តាម​លំដាប់លំដោយ និង​បង់ប្រាក់​ជាការស្រេច​តែ​ម្ដង។ បើ​ទៅ​លេង​ស្រុក​ថៃ​​ កុំភ្លេច​សាក​ឲ្យ​បាន​ម្ដង។ សូមទស្សនា​វីដេអូ​ណែនាំ​ខាងក្រោម៖​

អត្ថបទ៖ រក្សា