Elon Musk ពិត ប្រកាសចង់ជួប Elon Musk ចិន ខណៈបុរសម្នាក់នេះទទួលការគាំទ្រច្រើនពី TikTok

  • 2022-05-12 09:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Elon Musk ពិត មានបំណងចង់ជួប Elon Musk ចិន ដោយលើកឡើងថា “ខ្ញុំចង់ជួបបុរសម្នាក់នេះ (បើសិនគាត់ជាមនុស្សពិត)។ ដូចជាពិបាកជឿណាស់ព្រោះតែ deepfakes សព្វថ្ងៃនេះ”។ នេះបើយោងទៅតាមការឆ្លើយតបមួយរបស់ Elon Musk លើ Tweet របស់ជនជាតិចិនម្នាក់លើកឡើងថា “Elon Musk ចិន អាចក្លាយជាបញ្ហាធំ” ជាហេតុបង្កការយល់ច្រលំ។

គួរបញ្ជាក់ថា deepfakes ជាកម្មវិធីសម្រាប់កែមុខមនុស្ស ដែលប្រើលើស្មាតហ្វូន។

បុរសជនជាតិចិនដែលមានមុខមាត់ស្រដៀង Elon Musk ត្រូវបានគេស្គាល់ឈ្មោះថា Ma មកពីខេត្តហឺប៉ី ប្រទេសចិន។

បច្ចុប្បន្នរូបលោក ក៏ប្រើគណនី TikTok មានឈ្មោះថា Elong Musk និងមានអ្នក follower រហូតដល់ទៅ 234K ឯណោះ។ ហើយវីដេអូរបស់លោក មានអ្នកគាំទ្រជាច្រើន ដែលគេតែងហៅលោកថា Elon Musk ចិន។ ចំពោះវីដេអូក្នុង TikTok របស់លោក ក៏មានអ្នកទស្សនាច្រើន ដោយ ១វីដេអូៗ មិនក្រោម ១លាន view ឡើយ៕

អត្ថបទ៖ កុសល