ឆើតឆាយតែម្ដង iPhone 14 Pro មានពណ៌ស្វាយ

  • 2022-05-13 06:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានគេប្រទះឃើញ iPhone 14 Pro ជាមួយរូបរាងអេក្រង់ថ្មី និងមានពណ៌ស្វាយដ៏ស្រស់ស្អាត នេះបើយោងទៅតាមគណនី Twitter មួយមានឈ្មោះថា @atuos_user។

គួរដឹងថា កន្លងមក iPhone 13 Pro មិនមានពណ៌ស្វាយបែបនេះឡើយ មានត្រឹម ៤ពណ៌ គឺពណ៌ខៀវ ប្រាក់ មាស និងខ្មៅ តែប៉ុណ្ណោះ។

យ៉ាងណា យើងមកវិភាគពីរូប iPhone ស៊េរីថ្មីដែលគណនីនេះបានបង្ហោះ គឺ iPhone 14 Pro មានរូបរាងច្បាស់ៗ មិនដូចជារូប render នោះឡើយ។ ហើយរូបនេះផងដែរ គឺមានភាគរយច្បាស់ៗអាចជា iPhone 14 Pro ពិតប្រាកដ ព្រោះផ្អែកតាមដំណឹងចចាមអារ៉ាមជាច្រើន ដែលវានឹងប្រើថ្ងាសឆកថ្មី រាងមូលទ្រវែងបន្តិច ដូចនឹងគ្រាប់ថ្នាំពេទ្យ ដោយឡែក iPhoone 14 ម៉ូឌែលធម្មតា នឹងប្រើថ្ងាសឆកតូចជាងមុន ២០% ដដែល។

យ៉ាងណា យើងមិនទាន់អាចសន្និដ្ឋានបានច្រើនឡើយ ត្បិតគណនីនេះមិនមានការទទួលស្គាល់ណាមួយ សោតឯអ្នកគាំទ្រមានត្រឹម 319 follower ប៉ុណ្ណោះ៕

អត្ថបទ៖ កុសល