ចប់បាត់! ក្រោយធ្លាប់ផ្ដល់វ៉ាក់សាំងឲ្យ តែកូរ៉េខាងជើងអត់យក ឥឡូវអាមេរិកថា មិនមានគម្រោងឲ្យជាថ្មីទេ!
- 2022-05-13 07:48:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់បាត់! ក្រោយធ្លាប់ផ្ដល់វ៉ាក់សាំងឲ្យ តែកូរ៉េខាងជើងអត់យក ឥឡូវអាមេរិកថា មិនមានគម្រោងឲ្យជាថ្មីទេ!
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិកថាឥឡូវនេះមិនមានគម្រោងការណ៍ផ្តល់ វ៉ាក់សាំងបង្ការជំងឺជំងឺកូវីដ ១៩ទៅឲ្យប្រទេស កូរ៉េខាងជើងនោះឡើយ ក្រោយលោក Kim Jong-unប្រកាសរកឃើញករណីឆ្លងជំងឺនេះជា លើកដំបូងនិង ប្រជាជនជាច្រើននាក់ទៀតកំពុងតែព្រួយបារម្ភថាឆ្លងមេរោគដ៏កាចសាសហាវមួយនេះជាបន្តបន្ទាប់។ នេះបើយោងតាមការ ចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។
លោកស្រី Jen Psaki អ្នកនាំពាក្យ សេតវិមានរបស់អាមេរិកបានឲ្យដឹងថា «កន្លងមកប្រទេសផ្តាច់ការមួយនេះ បានបដិសេធម្តងហើយម្តងទៀត ដោយមិនព្រមទទួលយកជំនួយវ៉ាក់សាំងពី កូវ៉ាក់ (COVAX)នោះឡើយ។»
លោកស្រីបានបន្តថា បច្ចុប្បន្ន អាមេរិកមិនមានគម្រោងផ្តល់វ៉ាក់សាំងដល់កូរ៉េខាងជើងទេ ប៉ុន្តែយ៉ាងណាអាមេរិកនឹង បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនកូរ៉េខាងជើងដែលកំពុងតែរងគ្រោះ។
សូមជម្រាបថា តាំងពីពិភពលោកបានវាយលុកដោយសារតែជំងឺកូវីដ១៩អស់រយ:ពេលជាង២ឆ្នាំមក នេះជាលើកដំបូងហើយដែលកូរ៉េខាងជើង ប្រកាសរកឃើញអ្នកឆ្លង និងស្លាប់ជាបន្តបន្ទាប់ ខណ: មានមនុស្ស ១៨៧ ០០០ នាក់ដែលមានអាការៈគ្រុនក្តៅកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងបាន បិទប្រទេសមិនឲ្យមានភ្ញៀវទេសចរ ឬការនាំទំនិញចេញចូលនោះឡើយ៕