ក្រុមកម្ពុជា ស្មើ នឹងក្រុមម៉ាឡេស៊ី ក្នុងលទ្ធផល ២-២
- 2022-05-16 11:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមកម្ពុជា ស្មើ នឹងក្រុមម៉ាឡេស៊ី ក្នុងលទ្ធផល ២-២
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជា U23 បានត្រឹមស្មើនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី U23 ក្នុងលទ្ធផល ២-២ នៅទីលាន THIEN TRUONG ក្នុងក្របខ័ណ្ឌ SEA Game លើកទី៣១ ដែលធ្វើនៅប្រទេសវៀតណាម ក្នុងថ្ងៃនេះ។
ក្រុមទាំងពីរខាងលើមានការប្រទាញប្រទង់គ្នាទាំងតង់ទី១ និងតង់ទី២ យ៉ាងណាកម្ពុជាបានស៊ុតចូលនាំមុខនៅតង់ទី១ តាមរយៈពេលការស៊ុតប៉េណាំងទីចូល នៅនាទីទី៤៥+១ ដោយខ្សែបម្រើ ជួន ចាន់ចាវ ក្រោយអាជ្ញាកណ្ដាលពិន័យម៉ាឡេស៊ី ដោយសារតែបាល់បានប៉ះទៅលើដៃកីឡាករខ្លួន បន្ទាប់មក ម៉ាឡេស៊ីក៏តាមទាន់វិញនៅដើមតង់ទី២ នៅនាទីទី៥១ តាមរយៈប៉េណាំងទីដោយ ខ្សែប្រយុទ្ធ Muhammad Hadi Fayyadh បន្ទាប់ពីខាងកម្ពុជាបានប្រព្រឹត្តិកំហុស។
លុះនៅនាទីទី៦២ កម្ពុជានាំមុខវិញដោយខ្សែប្រយុទ្ធ ឃី រីណា ប៉ុន្តែនៅនាទីទី៦៧ ម៉ាឡេស៊ីតាមទាន់វិញដោយ ខ្សែប្រយុទ្ធ Muhammad Hadi Fayyadh បានស៊ុតបញ្ចូលទី ដែលធ្វើឲ្យលទ្ធផលចុងក្រោយ ២-២។
ក្រោយប្រកួតចប់ការប្រកួតខាងលើ ក្រុមជម្រើសជាតិកម្ពុជា U23 យើងនឹងត្រលប់ពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជាយើងនៅយប់នេះតែម្ដង៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា