នេះហើយប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២២!
- 2022-05-17 08:40:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២២!
ចន្លោះមិនឃើញ
នៅក្នុងពេលបច្ចុប្បន្ន មានមហាសេដ្ឋីចំនួន ២៦៦៩ នាក់នៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes។ មហាសេដ្ឋីទាំងនោះ មកពី ៧៥ប្រទេស ហើយមានទ្រព្យសម្បត្តិសរុបចំនួន ១២,៧ ទ្រីលានដុល្លារ។
ដើម្បីកំណត់ប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេ សូមពិនិត្យមើលទិន្នន័យដែលចុះផ្សាយដោយទស្សនាវដ្តី Forbes សម្រាប់អ្នកមានជាងគេបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២២នេះ។ ចំនួនមហាសេដ្ឋី ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំងអស់ និងអត្តសញ្ញាណរបស់មហាសេដ្ឋីដែលមានជាងគេក្នុងប្រទេសនីមួយៗ សុទ្ធតែបានមកពីបញ្ជី Forbes។
សហរដ្ឋអាមេរិកមានមហាសេដ្ឋីច្រើនជាងប្រទេសដទៃទៀត ពោលគឺមានមហាសេដ្ឋីចំនួន ៧៣៥នាក់ដែលមានទ្រព្យសម្បត្តិសរុប ៤,៧ ទ្រីលានដុល្លារ។ ចំណែកអ្នកដែលមានជាងគេគឺលោក Elon Musk មានទ្រព្យសម្បត្តិសរុប ២១៩ពាន់លានដុល្លារ ដោយសព្វថ្ងៃលោកគឺជាម្ចាស់ក្រុមហ៊ុន Space X, Tesla និងទើបទិញបានក្រុមហ៊ុនបណ្តាញសង្គមយក្ស Twitter កាលពីថ្មីៗនេះ៕