Chiellini កំពុង​តែ​គិតគូរ​ទៅ​លេង​នៅ​ MLS ក្រោយ​ចាកចេញ​ពី​ Juventus

  • 2022-05-17 11:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Giorgio Chiellini បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​ Juventus នៅ​រដូវកាល​ខាង​មុខ​នេះ​ហើយ​ ខណៈ​កំពុង​គិត​គូរ​ទៅ​លេង​នៅ​ MLS ដោយ​មក​ទល់​នឹង​ពេល​នេះ​មាន​ក្លឹប​ Los Angeles បាន​ទាក់ទង​ដាក់​សំណើ​ចង់​បាន​រូប​គេ​។

Chiellini បាន​និយាយ​ទៅ​កាន់​ Sky Sports អ៊ីតាលី​ថា​៖" ខ្ញុំ​បើក​ទូលាយ​នឹង​ទៅ​សាក​លេង​កន្លែង​ណា​ក្រៅ​ពី​អ៊ីតាលី​ ព្រោះ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​រហូត​មក​ក្នុង​ជីវិត​របស់​ខ្ញុំ​។ ខ្ញុំ​នឹង​សម្រេច​ចិត្ត​លើ​រឿង​នេះ​​ជា​មួយ​នឹង​គ្រួសារ​របស់​ខ្ញុំ​ឆាប់ៗ​ "។

Chiellini មាន​វ័យ​៣៧ឆ្នាំ​ហើយ​ នឹង​ចែក​ផ្លូវ​ជា​មួយ​ Juventus នៅ​រដូវកាល​ខាង​មុខ​នេះ​ ក្រោយ​រួម​រស់​ជា​មួយ​ក្លឹប​នេះ​រយៈពេល​ ១៧ឆ្នាំ​ ដោយ​ចូល​រួម​លេង​បាន​ ៥៦០​ប្រកួត​ និង​ស៊ុត​ចូល​ ៣៦គ្រាប់​។ ខ្សែការពារ​រូប​នេះ​ក៏​ធ្លាប់​បាន​ប្រកាស​ផង​ដែរ​ថា​ នឹង​ចូល​និវត្តន៍​ពី​ក្រុមជម្រើសជាតិ​អ៊ីតាលី​ក្នុង​រដូវកាល​ខាង​មុខ​ផង​ដែរ​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម