Mahrezថា​ Liverpool ស្អប់​ Man City ដោយ​សារ​តែ​រារាំង​មិន​ឲ្យ​ឈ្នះ​ពាន​ PL

  • 2022-05-23 13:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Riyad Mahrez បាន​និយាយ​ទៅ​កាន់​ Canal+ ក្នុង​ថ្ងៃ​នេះ​ថា​ Liverpool ស្អប់​ Manchester City ដោយ​សារ​តែ​រឿង​រារាំង​មិន​ឲ្យ​ឈ្នះ​ពាន​ Premier Leauge ។

Mahrez បាន​និយាយ​ថា​៖" Liverpool ជា​ក្រុម​កំណាច​មួយ​ ពួក​គេ​ជា​ក្រុម​មួយ​ដ៏​ខ្លាំង​អស្ចារ្យ​មួយ​ផង​ដែរ​ ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា​ ពួក​គេ​ស្អប់​ Man City យើង​ "។

កីឡាករ​ Man City រូប​នេះ​បន្ត​ថា​៖" ពួក​គេ​ធុញទ្រាន់​នឹង​ពួក​យើង​ខ្លាំង​ព្រោះ​ថា​ បើ​ពួក​យើង​អត់​ឈរ​ជើង​នាំ​មុខ​ពួក​គេ​ ពួក​គេ​ច្បាស់​ជា​ឈ្នះ​អ្វី​គ្រប់​យ៉ាង​ជា​រៀងរាល់​ឆ្នាំ​។ ពួក​យើង​នឹង​មិន​រាថយ​ ហើយ​ពួក​យើង​នឹង​បន្ត​នាំ​មុខ​ពួក​គេ​ (ឈ្នះ​ពាន​ PL) ហ្នឹង​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ​ "។

Man City ជា​ជើង​ឯក​ពាន​ Premier League នៅ​រដូវកាល​ឆ្នាំ​២០២១/២២ ដោយ​នេះជា​លើកទី៤ហើយ​ដែល​ Man City ជា​ជើងឯកពាន​នេះ​ក្នុង​រយៈពេល​ ៥ឆ្នាំ​ចុង​ក្រោយ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី