មុនបូជាសព Mo អ្នកស្រី Panida នាំយករ៉ូបពណ៌សពាក់ជូនកូនស្រី ជាលើកចុងក្រោយ

  • 2022-05-24 06:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹកនេះថ្ងៃទី ២៤ ខែឧសភា អ្នកស្រី Panida Sirayuthyothin ម្ដាយរបស់ Tangmo Nida បានមកទទួលសពកូនស្រីនៅវិទ្យាស្ថានកោសល្យវិច្ច័យ ដើម្បីនាំយកទៅ វិហារមេតូឌីស Rangsit Khlong Si ខេត្ត Pathum Thani ដែលជាកន្លែងសម្រាប់ធ្វើពិធីបុណ្យសព Mo។

ក្នុងដំណើរទៅទទួលសពកូន ម្ដាយ Tangmo បានបង្ហើបប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថា ថ្ងៃនេះអ្នកស្រីបាននាំយករ៉ូបពណ៌ស តុបតែងលម្អរជុំវិញរ៉ូប និងមកុដសម្រាប់ពាក់ជូន Tangmo ជាលើកចុងក្រោយ។ ស្របពេលគ្នានេះគេសង្កេតឃើញមិត្តប្រុសរបស់ Tangmo ក៏បានចូលរួមចាំទទួលសពនាងផងដែរ។

យ៉ាងណាមិញពិធីដង្ហែសពរបស់ Tangmo Nida នឹងធ្វើឡើងចាប់ពីម៉ោង ២:០០ ដល់ ៣:០០ រសៀល ថ្ងៃទី២៤ ខែឧសភា នេះ៕

ប្រភព៖ Sanook   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម