ប្រធានាធិបតីអាមេរិក Joe Biden ច្រៀង Cover បទ "Butter" របស់ BTS?

  • 2022-05-25 01:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពល្បីល្បាញរបស់ BTS នៅសហរដ្ឋអាមេរិក កើនឡើងជាលំដាប់ ពិសេសក្រោយ​ចេញ​បទ “Dynamite” ​ជា​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​ដំបូង​របស់​ក្រុម​នេះ​ដែលបាន​បំបែករបាំង​ភាសា​ហើយ​បាន​ធ្វើ​ឲ្យមនុស្សជា​ច្រើន​ស្គាល់​តន្ត្រី​របស់ BTS ច្រើនឡើងដូចគ្នា។

ភាពជោគជ័យរបស់​បទ "Dynamite" ត្រូវបានស្នងបន្ត ដោយបទចម្រៀងជាភាសាអង់គ្លេស ២ទៀតគឺ "Permission To Dance" និង "Butter"។ ការសម្តែងរបស់ BTS នៅឯកម្មវិធីពានរង្វាន់ GRAMMY ឆ្នាំ ២០២២ បានធ្វើឲ្យប្រជាប្រិយភាពនៃបទ "Butter" កាន់តែពេញនិយមលំដាប់សកល។

ជាក់ស្ដែង​កាល​ពីពេល​ថ្មីៗ ​កម្មវិធី The Tonight Show Starring Jimmy Fallon ដែលមានពិធីករ Jimmy Fallon ជា ARMY ម្នាក់ដែរនោះ បានបង្ហាញឃ្លីបវីដេអូប្លែកថ្មីបែបកំប្លែង។ វីដេអូនោះ ត្រូវបានកាត់ប្លង់នៃការនិយាយរបស់លោកប្រធានាធិបតី Joe Biden អំឡុងពេលនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោក មកកាន់អាស៊ីក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយអមជាមួយនឹងបទ "Butter" របស់ BTS

ក្រុមការងាររបស់ The Tonight Show បានកាត់ឃ្លីបពិតៗរបស់លោក ហើយបង្កើតជា Cover ក្លែងក្លាយ (Fake Cover) តែម្ដង។

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Koreaboo  

អត្ថបទពេញនិយម