បែងចែកឱ្យដាច់ពីរឿង Tangmo! Anna ត្រូវប៉ូលិសចេញដីកាចាប់ខ្លួន នៅក្រៅប្រទេស

  • 2022-05-25 06:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Anna ដែលត្រូវបានគេស្គាល់ថាជាមិត្តស្និទ្ធស្នាល និងអតីតតារាសម្ដែងថៃ Tangmo Nida ត្រូវបានប៉ូលិសថៃចេញដីកាចាប់ខ្លួនពីករណីលេង ឆ្នោត ខណៈតារាភេទទី៣រូបនេះកំពុងតែស្ថិតនៅប្រទេសនៅឡើយ ហើយសូម្បីតែពិធីបូជាសពមិត្តសំលាញ់កាលពីម្សិលមិញក៏នាងមិនបានចូលរួម។

បន្ទាប់ពីបានទទួលដីកាចាប់ខ្លួនពីប៉ូលិស Anna បានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការនាងថានាង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីលាតត្រដាងការពិត និងបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន ដោយ Anna សង្កត់ធ្ងន់ថានាងមិនបានប្រព្រឹត្តិអ្វីខុសផ្លូវច្បាប់នោះទេ ដូច្នេះគ្មានហេតុផលអ្វីត្រូវរត់គេចឡើយ។

បច្ចុប្បន្នតារាថៃរូបនេះស្ថិតនៅក្រៅប្រទេសនៅឡើយ ដែលនាងបានចាកចេញពីប្រទេសកំណើមមុន ពេលមានដីការចាប់ខ្លួន ហើយនាងនឹងត្រឡប់មកប្រទេសដើម្បីដោះស្រាយបញ្ហា នៅដើមខែក្រោយនេះ៕

ប្រភព៖ Sanook   អត្ថបទ៖ Kesor