កាមេរ៉ាច្រើនពិតជាធ្វើឲ្យថតច្បាស់? ស្រាយចម្ងល់ហេតុអ្វីទូរសព្ទខ្លះមានកាមេរ៉ាច្រើន

  • 2022-05-25 07:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់ឭគេនិយាយថា ទូរសព្ទនេះកាមេរ៉ាច្រើន អញ្ចឹងរូបថតចេញមកច្បាស់ណាស់! តើកាមេរ៉ាច្រើនពិតជាធ្វើឲ្យរូបភាពច្បាស់? ថ្ងៃនេះ Sabay នឹងពន្យល់ថាតើហេតុអ្វីទូរសព្ទបច្ចុប្បន្នមានកាមេរ៉ាច្រើន ហើយវាមានប្រយោជន៍យ៉ាងណា?

តោះទៅតាមដានទាំងអស់គ្នា៖

ដើម្បីឲ្យងាយយល់ ខ្ញុំលើកឧទាហរណ៍មួយ បើយើងចាប់អារម្មណ៍ទៅមើលជំនាន់ iPhone 7 ដែលមានកាមេរ៉ា១គ្រាប់ ហើយ iPhone 7 Plus មានកាមេរ៉ា២គ្រាប់ ប៉ុន្តែរូបភាពដែលផលិតមកមានសភាពដូចគ្នា ប៉ុន្តែមានមុខងារមួយ ដែល iPhone 7 មិនអាចធ្វើបាននោះគឺមុខងារថតព្រិល Background នោះគឺដោយសារតែ កាមេរ៉ាទី២ ដែលមានតែនៅលើ iPhone 7 Plus។

ដូច្នេះហើយ ការដែលមានបំពាក់មកដោយកាមេរ៉ាច្រើនគឺមិនមែនមានន័យថាជួយឲ្យរូបភាពថតច្បាស់នោះឡើយ ប៉ុន្តែវានឹងបន្ថែមសមត្ថភាពថតផ្សេងៗគ្នាទៅតាមប្រភេទកាមេរ៉ា ហើយពាក្យចចាមអារាមដែលប្រកាសថាទូរសព្ទដែលមានកាមេរ៉ាច្រើនអាចថតបានច្បាស់គឺមិនពិតឡើយ។ ជាក់ស្តែងនៅលើទូរសព្ទ Huawei P9 ដែលជាទូរសព្ទមានកាមេរ៉ាថតច្បាស់ជាងគេកាលជំនាន់នោះ មានបំពាក់កាមេរ៉ាពីរ មានមួយគ្រាប់ជាប្រភេទកាមេរ៉ាធម្មតា និងមួយគ្រាប់ទៀតជាប្រភេទកាមេរ៉ាស ខ្មៅ។

គួរបញ្ជាក់ផងដែរថា មកដល់សព្វថ្ងៃទូរសព្ទមានកាមេរ៉ាច្រើនដូចជា iPhone 13 Pro មានបែងចែកជាកាមេរ៉ាដើម 12MP សម្រាប់ថតប្លង់ទូទៅ ទី២ ជាកាមេរ៉ាទូលាយសម្រាប់ថត 0.5x និងកាម៉េរ៉ាប្រភេទ Tele សម្រាប់ថត 3x។

ហើយការបំពាក់កាមេរ៉ាច្រើននេះ គឺដើម្បីបន្ថែមមុខងាររបស់កាមេរ៉ាឲ្យកាន់តែពិសេសជាងមុន គឺមិនមែនដើម្បីបន្ថែមកម្រិតច្បាស់នោះទេ៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី