ជាចេតនាល្អស្វែងរកយុត្តិធម៌ជូនកូន ម្ដាយ Tangmo សុំពេលបកស្រាយរឿងផ្ញើទូរស័ព្ទឱ្យ Bang Jack
- 2022-05-26 02:25:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាចេតនាល្អស្វែងរកយុត្តិធម៌ជូនកូន ម្ដាយ Tangmo សុំពេលបកស្រាយរឿងផ្ញើទូរស័ព្ទឱ្យ Bang Jack
ចន្លោះមិនឃើញ
ជារឿងភ្ញាក់ផ្អើលនៅប៉ុន្មានម៉ោងមុននេះ បុរសម្នាក់ចេញមុខទម្លាយថា ទូរស័ព្ទ Mo ពិតជានៅជាមួយខ្លួន និងបានប្រើប្រាស់ ហើយលោកមេធាវីរបស់ម្ដាយ Tangmo បានថ្លែងថាទាំងអស់នេះគឺសុទ្ធតែកើតចេញពី ម្ដាយ Tangmo អ្នកស្រីជាអ្នកនៅពីក្រោយរឿងនេះ។
ទោះបី Tangmo Nida លែងមានលើកលោកនេះក្ដី ប៉ុន្តែរឿងក្ដីនៅតែជាទីចាប់អារម្មណ៍របស់មហាជន ដោយថ្មីៗនេះធ្លាយដំណឹងតាមរយៈមេធាវី Decha ថាម្ដាយ Tangmo ជាអ្នកផ្ញើទូរស័ព្ទ Mo ទៅឱ្យ Bang Jack ដែលរស់សហរដ្ឋអាមេរិក តាមរយៈប្រៃសណីយ៍ ដើម្បីទម្លាយភស្ដុកតាងសំខាន់ដែលត្រូវ បានគេលុបចោកក្នុងទូរស័ព្ទដៃ Mo។
បន្ទាប់ពីលេចធ្លាយដំណឹងនេះ ម្ដាយ Tangmo រៀបរាប់ថា ការដែលធ្វើទៅនេះ ព្រោះមានចេតនាស្វែង រកយុត្តិធម៌ឱ្យកូនស្រី ហើយអ្នកស្រីបានសុំពេល ២ថ្ងៃ ដើម្បីចេញមុខបកស្រាយរឿងគ្រប់យ៉ាងដែល ពាក់ព័ន្ធ នឹងទូរស័ព្ទដៃ Tangmo Nida ត្រូវផ្ញើទៅដល់ អាមេរិក៕