Bird បង្ហោះពីឆ្មារបស់ Tangmo ដែលទើបកើតកូន ដោយទូរពិតគូស្នេហ៍ដូចនិយាយគ្នាផ្ទាល់

  • 2022-05-26 03:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដុំហេតុការណ៍ដែលកើតឡើងទាក់ទងនឹង​ករណីស្លាប់របស់ Tangmo នៅតែ​ជាអ្វី​ដែល​គ្រប់គ្នា​តាមដានជាប់។ ដូចថ្មីៗ រូបភាព​និងវីដេអូឃ្លីបមួយចំនួន​ត្រូវបាន​បង្ហោះដោយជនអនាមិក ទាំង​ដែល​ដំបូង​គ្មានអ្នកណា​ដឹង​ឡើយ។ ក្រោយមក ក៏មាន​ការបង្ហើបថា​ រូបភាពទាំងអស់គឺ​ចេញពីទូរសព្ទរបស់ Tangmo ដែលបច្ចុប្បន្ន នាយ Bang Jack គឺជាអ្នកកាន់កាប់ ដោយទទួលបានការអនុញាតិពីម្ដាយរបស់នាង។

ក្នុងពេល​ដែល​សង្គម​កំពុងផ្ដោតការចាប់អារម្មណ៍រឿងនេះ​ ក៏នៅមាន​រឿងមួយដែលគ្រប់គ្នា បន្តកោតសរសើរចិត្តស្មោះ របស់ Bird គូស្នេហ៍ជា​ទីស្រឡាញ់របស់ Tangmo។ លោកបាន​បង្ហោះ Story លើ Instagram ដោយ​បង្ហាញ​ពីឃ្លីបវីដេអូឆ្មាជាទីសំណព្វរបស់តារា​ស្រីរូបនេះ​ ដែល​មាន​ឈ្មោះថា​ Bambi ពេល​គេ​កើតកូនតូច។ មិនមែន​បង្ហោះ​តែ Story ទេ ព្រោះ​ Bird ក៏បាន​សរសេរ​ពាក្យខ្លះពីលើដែរថា៖ «កូនសម្បុរស ដូចប៉ាៗ Bob កូនសម្បុរត្នោត ដូចម៉ាក់ Bam! ម៉ាក់ Mo ដឹងតែសប្បាយចិត្តហ្មង»

ឃើញហើយគ្រប់គ្នាកាន់តែកោតចិត្តរបស់ Bird ដែលជាបុរសស្ងប់ស្ងៀម មិនចូលចិត្តរញ៉េរញ៉ៃនឹងពិភពខាងក្រៅ ហើយរស់នៅជាមួយនឹងក្ដីស្រឡាញ់សម្រាប់ Tangmo ជា​ដរាប។ ស្របពេល​មនុស្សមួយចំនួនមាន​ចេតនា​ធ្វើឲ្យចលាចល ឬទាញភាពល្បីល្បាញពី អតីតតារាស្រីរូបនេះ តែសម្រាប់ Bird បាន​ប្រើជីវិតរស់នៅយ៉ាងសាមញ្ញជាមួយនឹង​ស្រមោលគូស្នេហ៍បណ្ដូលចិត្តជានិច្ច៕

ប្រភព៖ ch3thailand  

អត្ថបទពេញនិយម