កម្មវិធី Fashion “ជីវិតចុងក្រោយសត្វសមុទ្រ” របស់ Olivia Kong សម្រាំងសុទ្ធតែម៉ូដប្រណីត

  • 2022-05-30 03:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការដើរម៉ូដក្រោមប្រធានបទ “ជីវិតចុងក្រោយសត្វសមុទ្រ” របស់ Olivia Kong បានជួយយ៉ាងច្រើនដល់កុមារកម្ពុជា ហើយកម្មវិធីយនេះ ជាព្រឹត្តិការណ៍អស្ចារ្យប្រចាំនៅពាក់កណ្ដាលឆ្នាំ២០២២ Spring and Summer ដែលរៀបចំដោយអ្នក ច្នៃម៉ូដដ៏ល្បី គឺលោក Olivia Kong ក្រោមប្រធានបទ “ជីវិតចុងក្រោយរបស់សត្វសមុទ្រ” បានប្រារព្ធឡើង កាលពីថ្ងៃទី២៨ ខែឧសភា នៅក្នុងពហុដ្ឋានអាងហែលទឹក អូឡាំពិក។

“ជីវិតចុងក្រោយរបស់សត្វសមុទ្រ” ធ្វើឡើងក្នុងគោលបំណងសប្បុរសធម៌ចូលរួមចំណែកជួយដល់កុមារ និងស្ត្រីកម្ពុជា មានជីវភាពលំបាករស់នៅលើកោះកម្ពុជា ជាមួយថវិកា ៥០ភាគរយ ដែល​បាន​ពីការលក់សំបុត្រ។ ដោយឡែកសម្រាប់ម៉ូដសម្លៀកបំពាក់នីមួយៗ ដែលបានដើរបង្ហាញពីតារាម៉ូដែល ត្រូវបានច្នៃឡើងយ៉ាងយកចិត្តទុក្ខបំផុត និងធ្វើឡើង ដោយប្រណីតភាពហើយម៉ូដនីមួយៗសុទ្ធ តែបានបង្កប់នូវន័យនៃសត្វសមុទ្រដែលមានជីវិតមិនច្រើនទេក្នុងពេលបច្ចុប្បន្ន។

អ្វីដែលពិសេសនោះ គឺម៉ូដសម្លៀកបំពាក់ទាំងអស់ត្រូវបានច្នៃឡើងពី ថង់ផ្លាស្ទិច និងរបស់កែច្នៃ។ Spring and Summer ក្រោមប្រធានបទ “ជីវិតចុងក្រោយរបស់សត្វសមុទ្រ” Olivia Kong បានរៀបឡើង មានរហូតដល់ទៅ៤វគ្គ វគ្គទី១ គឺការដើរបង្ហាញម៉ូដសម្លៀកបំពាក់ ជាមួយកាបូបច្នៃឡើងពីកំប្លោកធម្មជាតិ។

វគ្គទី២ ការដើរបង្ហាញម៉ូដសម្លៀកបំពាក់កុមារ សម្រាប់វគ្គទី៣ ដើរបង្ហាញម៉ូដសម្លៀក បំពាក់នារី និងវគ្គទី៤ បង្ហាញម៉ូដសម្លៀកបំពាក់បុរស សរុបម៉ូដែលទាំងអស់៨៩នាក់ គ្រប់ចម្រុះជាតិសាសន៍ និងឈុតសម្លៀកបំពាក់១០០ម៉ូដ ដែលបានបង្ហាញ។

យ៉ាងណាមិញនៅកម្មវិធីដើរម៉ូដសម្លៀកបំពាក់ Spring and Summer ធ្វើឡើងយ៉ាងគគ្រឹកគគ្រេង ដោយមានការចូលរួមពីសំណាក់សិល្បការិនី សិល្បករជាច្រើនដួងដូចជា៖ កញ្ញា សុភក្រ័ កុសុម៉ា,កញ្ញា ដាដាវ, ទឹម រដ្ឋា,នីគីនីគី និងសិល្បកាជាច្រើនដួងទៀតម្នាក់ៗសុទ្ធបង្ហាញខ្លួន ជាមួយភាពលេចធ្លោនៃ សម្លៀកបំពាក់ Fashion យ៉ាងស្រស់ស្អាតពេញមួយកម្មវិធី៕

ទស្សនារូបភាពដូចខាងក្រោម៖