សហព័ន្ធកីឡារាំ៖ គ្រោងរកគ្រូជំនាញកម្រិតខ្ពស់មកជួយបង្ហាត់ ព្រោះកន្លងទៅទទួលលទ្ធផលល្អ
- 2022-05-30 09:10:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡារាំ៖ គ្រោងរកគ្រូជំនាញកម្រិតខ្ពស់មកជួយបង្ហាត់ ព្រោះកន្លងទៅទទួលលទ្ធផលល្អ
ចន្លោះមិនឃើញ
សហព័ន្ធកីឡារាំកម្ពុជា កំពុងរៀបចំសំណើដើម្បីសុំជួលគ្រូបរទេសដែលជំនាញកម្រិតខ្ពស់ដើម្បីមកបង្ហាត់បង្រៀនកីឡាករ កីឡាការិនីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ក្រុមកីឡាករ កីឡាការិនីរាំគឺទទួលបានចំណាត់ថ្នាក់ល្អ និងសមត្ថភាពរីកចម្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឯវៀតណាមទើបបញ្ចប់ទៅនេះ។
ការរីកចម្រើនផ្នែកសមត្ថភាពប្រកួតនេះគឺបានមកពីការជួយបង្ហាត់របស់គ្រូជំនាញកម្រិតខ្ពស់មកពីប្រទេសអូស្ត្រាលី។ ដូច្នេះសហព័ន្ធឥលូវនេះកំពុងរៀបចំឯកសារស្នើសុំទៅ CAMSOC ដើម្បីស្វែងរកគ្រូជំនាញមកជួយ។ មួយវិញទៀតគ្រោងនឹងស្នើសុំទៅសហព័ន្ធកីឡារាំអាស៊ីដើម្បីជួយបញ្ជូនក្រុមកីឡាជម្រើសជាតិទៅហ្វឹកហាត់រយៈពេលខ្លីនៅប្រទេសចិនផងដែរ។
បញ្ជាក់ផងដែរថា សហព័ន្ធកីឡារាំកម្ពុជាក៏បានចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឯប្រទេសវៀតណាមផងដែរ។ ដោយឡែកឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះក៏បានដាក់ប្រភេទកីឡាមួយនេះឲ្យបណ្ដាប្រទេសផ្សេងៗប្រកួតប្រជែងមេដាយដែរ៕