ថវិកា​ ២០ ០០០​ដុល្លារ​របស់​សម្ដេច​ក្រឡាហោម​ បាន​ដល់​ដៃ​សហព័ន្ធ​ប៉េតង់​ហើយ​

  • 2022-05-31 03:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​ឯកឧត្ដម​ នូ ចន្ធី ​តំណាង​សម្ដេច​ក្រឡាហោម​ ស ខេង​ បាន​ប្រគល់​ថវិកា​ដែល​ជា​ការ​លើក​ទឹកចិត្ត​ចំនួន​ ២០ ០០០ដុល្លារ​ដល់​សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​ហើយ​បន្ទាប់​ពី​ប្រកួតទទួល​បាន​ជោគជ័យ​នៅ​ស៊ីហ្គេម​វៀតណាម។​

រូបភាពសហព័ន្ធ

នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​លើ​ហ្វេសបុក​ផេក​សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​ គឺ​ម្សិលមិញ​នេះ​ឯកឧត្ដម​ នូ ចន្ធី​ នាយករង​ខុទ្ទកាល័យ​សម្ដេច​ក្រឡាហោម​ បាន​ប្រគល់​ថវិកា​ចំនួន​ ២០ ០០០​ដុល្លារ​ដល់​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​រួច​ហើយ។​ ដែល​នេះ​ជា​ថវិកា​ផ្ទាល់​របស់​សម្ដេច​ក្រឡាហោម​ក្នុង​នាម​ជា​ប្រធាន​កិត្តិយស​សហព័ន្ធ​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដែល​ក្រុម​ប៉េតង់​​ធ្វើ​បាន​ល្អ​ ជោគជ័យ​យ៉ាង​ធំធេង​នៅ​ស៊ីហ្គេម​ ឯ​ប្រទេស​វៀតណាម​ ពោល​ឈ្នះ​មេដាយ​មាស​២ ប្រាក់២​ និង​សំរឹទ្ធ៤។​

រូបភាពសហព័ន្ធ

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ឆ្នាំ​២០២២​ ឯ​ប្រទេស​វៀតណាម​នេះ​គឺ​កម្ពុជា​ ឈ្នះ​មេដាយ​មាស៩​ ប្រាក់១៣​ និង​សំរឹទ្ធ​ ៤១​ ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី៨៕​

រូបភាពសហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​