យ៉េន​ ឌីណា​ អាច​បាន​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ដែរ​ទេ​បន្ទាប់​ពី​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​...

  • 2022-05-31 07:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ កីឡា​ការិនី​ច្រើន​រូប​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ក្លាយ​ជា​មន្ត្រី​រាជការ​ពិសេស​នៅ​ក្រសួង​ការពារ​ជាតិ​ក៏​ដូច​ជា​មន្ត្រី​នគរបាល​នា​ពេល​កន្លង​មក​បន្ទាប់​ពី​ពួកគេ​បាន​ឈ្នះ​មេដាយ​សំខាន់​កម្រិត​អន្តរជាតិ​ជូន​កម្ពុជា។​ ចុះ​កីឡាករ​ យ៉េន​ ឌីណា​ ដែល​ទើប​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ លើក​ទី៣១​ ឯ​វៀតណាម​នេះ​វិញ?

កីឡាករ យ៉េន ឌីណា

គេ​មើល​ឃើញ​ហើយ​ថា​កីឡាករ​គុន​ខ្មែរ​មួយ​ចំនួន​គឺ​បាន​ក្លាយ​ជា​កងកម្លាំង​ក្រសួង​ការពារ​ជាតិ​ (ទាហាន)​ ក្រសួង​មហាផ្ទៃ​ (នគរបាល)​ ជា​ពិសេស​ក្លឹប​ប្រដាល់​ចំណុះ​មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឬ សមាគម​កីឡា​ក្រសួង​មហាផ្ទៃ។​ ដោយ​ឡែក​លោក​ អេ ភូថង​ ជា​គ្រូ​របស់​ យ៉េន​ ឌីណា​ ក៏​ជា​ទាហាន​ផង​ដែរ។​

ឯកឧត្ដម​ ហេង​ សុឃន​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ពាក់ព័ន្ធ​រឿង​នេះ​ថា​ គោលការណ៍​របស់​រាជរដ្ឋាភិបាល​គឺ​មាន​រួច​ហើយ​ ចំពោះ​អ្នក​មាន​ស្នាដៃ​ជូន​ជាតិ​នា​ពេល​កន្លង​មក​ដូច​ជា​ថវិកា​លើក​ទឹក​ និង​ការ​ផ្ដល់​ក្របខ័ណ្ឌ។​ ដូច្នេះ​ចំពោះ​អ្នក​ដែល​ខំប្រឹង​នឹង​ទទួល​បាន​ដូច​នូវ​អ្វី​ដែល​បាន​លើក​ឡើង​ទាំង​នេះ។​

កីឡាករ យ៉េន ឌីណា

រំលឹក​ដែរ​ថា​ កីឡាករ​ យ៉េន​ ឌីណា​ បាន​ប្រកួត​ឈ្នះ​មេដាយ​មាស១គ្រឿង​លើ​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ឯ​ប្រទេស​វៀតណាម​ដែល​ទើប​បញ្ចប់​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០២២៕​

អត្ថបទ៖ នួន ស៊ីណា​