ធ្វើខ្លួនឯងបានមិនបាច់មានអ្នក IT ពេល Telegram លើកុំព្យូទ័រចេញអក្សរខ្មែរតូចៗពិបាកអាន

  • 2022-06-01 02:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Default font របស់កម្មវិធី Microsoft Window អាចធ្វើឱ្យ Telegram លើកុំព្យូទ័របង្ហាញអក្សរខ្មែរមិនបានល្អ ធ្វើឱ្យមានសភាពតូចៗពិបាកមើល ហើយយើងនឹងបង្ហាញដំណោះស្រាយនៅខាងក្រោមនេះ។

បញ្ហានេះយើងត្រូវចូលទៅប្ដូរ Default font ក្នុងកម្មវិធី Registry របស់ Window៖

  • ដំបូងចូលទៅកាន់ Start > Run > regedit
  • ក្នុងផ្ទាំង Registry Editor > Computer > HKEY_LOCAL_MACHINE
  • SOFTWARE > Microsoft > Windows NT > CurrentVersion > FontSubstitutes
  • ចុចបើក File: MS Shell Dlg និង MS Shell Dlg 2 ដើម្បីប្ដូរ Font
  • ក្នុង Value Data អ្នកអាចដាក់ Font Unicode ណាមួយដែលអ្នកស្រលាញ់ ឧទាហរណ៍ Font: Khmer OS ជាដើម ដើម្បីឱ្យ Font បង្ហាញអក្សរខ្មែរបានពេញលេញល្អ
  • បន្ទាប់មក ចុច Ok និង Restart ម៉ាស៊ីនកុំព្យូទ័រ ជាការស្រេច៕

អត្ថបទ៖ កុសល

អត្ថបទថ្មី