CAMSOC៖ បណ្ដាសហព័ន្ធកីឡាជាតិចាប់ផ្ដើមធ្វើ Technical Handbook សម្រាប់ ២០២៣
- 2022-06-01 02:53:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CAMSOC៖ បណ្ដាសហព័ន្ធកីឡាជាតិចាប់ផ្ដើមធ្វើ Technical Handbook សម្រាប់ ២០២៣
ចន្លោះមិនឃើញ
CAMSOC ម្សិលមិញនេះបានបើកកិច្ចប្រជុំស្ដីអំពីការរៀបចំធ្វើ Technical Handbook សម្រាប់ការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដើម្បីសម្រេចឲ្យទាន់ពេលវេលា។
តំណាងឲ្យ CAMSOC ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា ម្សិលមិញនេះបានជួបប្រជុំជាមួយបណ្ដាថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិនានាក្នុងគោលបំណងជជែកអំពីការរៀបចំសៀវភៅបច្ចេកទេសប្រកួត Technical Handbook។ ក្នុងនោះឯកឧត្ដមបានពន្យល់ និងលើកពីចំណុចនានាដល់សហព័ន្ធក្នុងការបំពេញលក្ខណៈបច្ចេកទេសផ្សេងៗដើម្បីឈានទៅរកការសម្រេចឲ្យបាននូវសៀវភៅនេះទាន់ពេលវេលា។
Technical Handbook នេះនៅពេលដែលកម្ពុជារៀបចំរួចរាល់ហើយនោះគឺនឹងបញ្ជូនទៅបណ្ដាប្រទេសអាស៊ានដែលចូលរួមស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីយកទៅប្រើប្រាស់តាមលក្ខណៈបច្ចេកទេសសមស្របរបស់កីឡានិមួយៗ។ ក្រៅតែពីរឿង Technical Handbook នោះអង្គប្រជុំក៏បានជជែកអំពីលទ្ធផលនានានៅស៊ីហ្គេម វៀតណាមទើបដែលបញ្ចប់នេះផងដែរ ពោលទាំងភាពវិជ្ជមាន និងអវិជ្ជមានរបស់ក្រុមកីឡាកម្ពុជាផងដែរដើម្បីកែប្រែភាពខ្វះខាត និងរកយុទ្ធសាស្ត្របំពេញបន្ថែម។
ម្សិលមិញនេះ គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬ CAMSOC បានបើកកិច្ចប្រជុំជាមួយបណ្ដាសហព័ន្ធកីឡាជាតិនានានៅ NOCC។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន។ នៅឆ្នាំ ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២៕