ក្លឹបយក្សនៅអង់គ្លេស អាល្លឺម៉ង់និងអេស្ប៉ាញ៣កំពុងប្រជែងគ្នាយក Sterling
- 2022-06-01 04:37:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបយក្សនៅអង់គ្លេស អាល្លឺម៉ង់និងអេស្ប៉ាញ៣កំពុងប្រជែងគ្នាយក Sterling
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធ Raheem Sterling កំពុងក្លាយជាគោលដៅចង់បានពីក្លឹប Chelsea, Bayern Munich និង Real Madrid ក្នុងរដូវក្ដៅនេះ។
Sterling សញ្ជាតិអង់គ្លេសនៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Manchester City និងកំពុងត្រូវបានទាក់ទងផ្ទេរទៅលេងនៅក្រៅស្រុក។ យ៉ាណាមិញ Chelsea ដែលជាក្លឹបក្នុងស្រុក (អង់គ្លេស) ក៏ចង់បាន Sterling ផងដែរ ដើម្បីបំពេញបន្ថែមតំបន់ប្រយុទ្ធឲ្យកាន់តែខ្លាំង។
ក្លឹបយក្សនៅអាល្លឺម៉ង់ Bayern និងម្ចាស់ជើងឯក Champions League ក្លឹប Real Madrid ក៏កំពុងតាមដានស្ថានភាពរបស់ Sterling ប្រសិនបើគេចង់ចាកចេញពី Man City នៅរដូវក្ដៅនេះ។ Sterling បានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះ សម្រាប់ការប្រកួតទាំងពីរជើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL ទល់នឹង Madrid។
កីឡាករវ័យ២៧ឆ្នាំមិនចង់ក្លាយជាផ្នែកតូចមួយរបស់ City ឡើយ ដោយចង់រួមចំណែកធំដើម្បីរក្សាកៅអីបានលេងនៅជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ World Cup។ City ត្រូវបានរំពឹងថានឹងដោះស្រាយស្ថានភាពរបស់ Sterling ម្ដងទៀតនៅខែក្រោយ ពេលដែលគេត្រលប់ពីជួយជម្រើសជាតិវិញ។
ក្លឹបអ្នកមាននៅអង់គ្លេស Man City ទើបតែនាំចូលខ្សែប្រយុទ្ធចំណូលថ្មីបាន២រូបគឺ Julian Alvarez និង Erling Haalang ហើយប្រធានក្លឹបបានប្រកាសថា ក្លឹបរំពឹងនាំចូលកីឡាករ២នាក់បន្ថែមទៀតក្នុងរដូវក្ដៅនេះ។ ការមកដល់របស់កីឡាករថ្មីអាចនឹងប៉ះពាល់ដល់នាទីលេងរបស់ Sterling៕