ផុល​ រតនៈ៖​ ពួក​ខ្ញុំ​មាន​ថ្ងៃ​នេះ​គឺ​ដោយ​សារ​ការ​មើលថែ​ពី​មេ​ប្រុស​ មេ​ស្រី​

  • 2022-06-01 07:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទះ​ឆ្នើម​របស់​កម្ពុជា​ ផុល​ រតនៈ​ ថា​ក្រុម​បាល់ទះ​វិសាខា​ក៏​ដូច​ជា​រូប​គេ​ផ្ទាល់​មាន​ថ្ងៃ​នេះ​ សមត្ថភាព​បែប​នេះ ​ការ​ឈ្នះ​មេដាយ​សំរឹទ្ធ​នេះ​គឺ​បាន​ការ​អាណិត​ស្រឡាញ់​ និងមើល​ថែ​ពី​ឯកឧត្ដម​ ស សុខា​ និង​ជំទាវ។​

កីឡាករ ផុល រតនៈ

ផុល​ រតនៈ​ បាន​ឲ្យ​ដឹង​ថា​ ជ័យជម្នះ​ក៏​ដូច​ជា​មេដាយ​ស៊ីហ្គេម​វៀតណាម​នេះ​ ជា​ការ​តបស្នង​មួយ​ចំពោះ​ថ្នាក់​ដឹកនាំ​ពិសេស​ឯកឧត្ដម​ ស សុខា​ និង​លោក​ជំទាវ​ កែ​ សួនសុភី​ ដែល​ជា​អ្នក​ផ្ចុងផ្ដើម​មើល​ថែ​រក្សា​គ្រប់បែប​យ៉ាង​កន្លង។​

កីឡាករ ផុល រតនៈ

កីឡាករ​ជំនាញ​បាល់​ដេញ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​វិសាខា​ក៏​ដូច​ជា​រូប​គេ​ផ្ទាល់​មាន​សមត្ថភាព​លេង​ប៉ុណ្ណេះ​ និង​បន្ត​អាជីព​នេះ​មានដល់សព្វ​ថ្ងៃ​គឺ​សុទ្ធតែ​បាន​មក​ពី​ថ្នាក់ដឹកនាំ​ ដូច្នេះ​ការ​ឈ្នះ​ការ​ពលី​របស់​ក្រុម​នេះ​ជា​ដឹងគុណមួយផងដែរ។​ មួយ​វិញ​ទៀត​មេដាយ​នេះជូន​ដល់​ក្រុម​គ្រួសារ​ អ្នក​គាំទ្រ​បាល់ទះ​ខ្មែរ​ទាំង​អស់​ផង​ដែរ។​

ឯកឧត្ដម ស សុខា និង​លោកជំទាវ មក​ទទួល​កីឡាករ

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ គឺ​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ វៀតណាម​ ឆ្នាំ​២០២២​ នេះ​ដោយ​ឈ្នះ​ក្រុម​ថៃ ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ៕​

អត្ថបទ៖ នួន ស៊ីណា​