លាតត្រដាងទំនាក់ទំនងពិតរបស់ Oliva Kong និង ណាន វីសារ ព្រមទាំងចរិតក្រោយកាមេរ៉ា

  • 2022-06-06 07:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពេល​ បេក្ខជន ណាន វីសារ បាន​បង្ហាញ​មុខក្នុង​កម្មវិធី Cambodian Idol រដូវកាលទី សប្ដាហ៍ទី នេះ មហាជន​ពិតជា​មាន​ការភ្ញាក់ផ្អើល​នឹង​ទេពកោសល្យ ពិសេសរូបសម្បត្តិរបស់លោកខ្លាំង។ ជាការសាទរថែម​មួយកម្រិត វីសារ ទទួល​ជោគជ័យ ដោយបាន YES ដល់ទៅ ពីគណៈកម្មការ។

អ្វីដែល​គួរឲ្យចាប់អារម្មណ៍ ក្រោយវីដេអូរបស់ វីសារ ត្រូវបាន​បង្ហោះភ្លាម សន្ធឹកអ្នក Share ពិតជា​មាន​ច្រើន ដោយក្នុងនោះអ្នកដែល​គេចាប់អារម្មណ៍ជាងគេគឺ លោក Oliva Kong អ្នកច្នៃម៉ូដ និងជាគ្រូបង្វឹកដើរម៉ូដដ៏ល្បីប្រចាំប្រទេសកម្ពុជា។

ពីលើ Post ដែល​បាន​ Share អ្នកច្នៃម៉ូដរូបនេះ​ បាន​សរសេរថា៖ «Congratulations my beloved brother Visa Nan»។ ដោយសារកន្លងមក កម្រឃើញ Oliva Share ពីវីដេអូប្រឡងណាស់ តែការ Share ពេល​នេះធ្វើឲ្យគ្រប់គ្នាចង់ដឹងណាស់ថា តើពួកគេ​មាន​ទំនាក់ទំនងអ្វី?

រូបភាពពី Facebook: Oliva Kong

ជាការស្រាយចម្ងល់ បើផ្អែកតាមការផ្ដល់បទសម្ភាស រវាង Sabay ជាមួយនឹង កំពូលអ្នកច្នៃម៉ូដរូបនេះ​ផ្ទាល់ លោកបាន​ឲ្យដឹងថា៖ «វីសារ ពីមុនគឺជាកូនសិស្សបង រៀនដើរម៉ូដ ហើយឥឡូវនៅជាមួយគ្នា ប្រៀបដូចបងប្អូនអ៊ីចឹងរាល់ថ្ងៃ»

រូបភាពពី Facebook: Visa Nan

បន្ថែម​ពីលើនេះ Oliva Kong ក៏បាន​បន្ថែម​ទៀតថា ខ្លួនពិតជាសប្បាយចិត្តខ្លាំងនៅពេលនេះ ព្រោះ​បាន​ឃើញប្អូនឡើងប្រឡងចម្រៀងជាប់ទៅវគ្គបន្តបែបនេះ។

ងាកចូលចរិតពិតរបស់ ណាន វីសារ វិញ! ឃើញសើចគ្រប់ពេល​ តើភាពពិតពីក្រោយស្នាមញញឹមនេះ លោកគឺជាមនុស្សបែបណា?

រូបភាពពី Facebook: Visa Nan

តបនឹងចម្លើយនេះ ក្នុងនាម លោក Oliva Kong ជាបងប្រុសល្អដែលតែងមើលថែ និងបណ្ដុះបណ្ដាលកន្លងមក ក៏បានបញ្ជាក់ច្បាស់ៗថា ៖ «វីសារ Sweet ហ្មង! និយាយទៅនៅក្បែរគាត់ គឺ កក់ក្ដៅខ្លាំង មនុស្សគាត់ គឺ Take Care យើងហ្មង មិនថាពេល​ណាទេ...គាត់ឆ្លាត តែងតែជួយគេច្រើន...ចេះទាំង Edit រូប ដើរម៉ូដ ច្រៀង ហើយបើ Sad អីហ្នឹង ច្រៀងកំដរឲ្យស្ដាប់ទៀត»

រូបភាពពី Facebook: Visa Nan
រូបភាពពី Facebook: Oliva Kong

នេះជាការពិតចេញពី Oliva Kong អ្នកដែល វីសារ គោរពចាត់ទុកដូចជាបងប្រុស។ ជាមួយគ្នានោះ ការបង្ហាញមុខរបស់ បេក្ខជនរូបនេះ ពិតជា​ទទួលបាន​នូវក្ដីស្រឡាញ់ និងការគាំទ្រមិនធម្មតាពីសំណាក់ទស្សនិកជន និងអ្នកប្រើបណ្ដាញសង្គម ផ្អែកលើសមត្ថភាព និងចរិតរួសរាយរាក់ទាក់នេះ៕

អត្ថបទ៖ ធារី