ប្រកួត​ថ្ងៃ​ទី២០​ ខែមិថុនា​ សុខ​ ធី​ ត្រូវសម្រក​ប្រហែល​ ៥-៦​គីឡូក្រាម​

  • 2022-06-07 07:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ ធី​ ថា​ការ​ប្រកួត​នៅ​ថ្ងៃ​ទី២០​ ខែ​មិថុនា​ ២០២២​ ប៉ះ​ថៃ​ ផេតហ្វូកាស់​ ត្រូវ​សម្រក​ប្រហែល​ ៥-៦​គីឡូក្រាម​ឯណោះ។​

រូបភាពហ្វេសបុក សុខ ធី

សុខ​ ធី​ លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា​ រូប​គេ​ប្រកួត​ប្រភេទ​ទម្ងន់​១២៩​ផោន​ ត្រូវ​ជា​ ៥៨,៥​គីឡូក្រាម។​ ចំពោះ​ទម្ងន់​នេះ​គឺ​រូប​គេ​ត្រូវ​សម្រក់​ចុះ​ប្រហែល​ ៥-៦​គីឡូក្រាម​ ព្រោះ​បច្ចុប្បន្ន​នេះ​ទម្ងន់​ពេញ​ ៦៤-៦៥។​

ចំពោះ​ការ​ត្រៀម​ខ្លួន​វិញ​អ្នកប្រដាល់​ខេត្ត​បន្ទាយមានជ័យ​បញ្ជាក់​ថា​ ហ្វឹកហាត់​បាន​២សប្ដាហ៍​មក​ហើយ។​ បើ​និយាយ​ពី​សមត្ថភាព​ដៃគូ​គឺ​កីឡាករ​ ផេតហ្វូកាស់​ ម្នាក់​ជា​អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ម្នាក់​ផង​ដែរ។​

រូបភាព U Muay

បញ្ជាក់​ដែរ​ថា​ សុខ​ ធី​ នឹង​ត្រូវ​ឡើង​សង្វៀន​ U Muay​ ឯ​ប្រទេស​ថៃ​ ជា​មួយ​កីឡាករ​ម្ចាស់​ផ្ទះ​ ផេតហ្វូកាស់​ លើ​ប្រភេទ​ទម្ងន់​ ៥៨,៥​គីឡូក្រាម​នៅ​ថ្ងៃ​ទី២០​ ខែ​មិថុនា​ ឆ្នាំ​២០២២។​ ចំណែក​ សែន​ រ៉ាដេត​ ក៏​នឹង​ត្រូវប្រកួត​ក្នុង​កម្មវិធី​នោះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី