មហារង្វាន់ ឈ្នះពិត! ចែកពិត! ពីក្រុមហ៊ុន សាមសុង អបអរសាទរដល់អតិថិជនមហាសំណាងទាំង10 ឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ក្នុងសប្ដាហ៍ទី1

  • 2022-06-13 10:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២៖ ពិតជាភ្ញាក់ផ្អើល និងរំភើបរីករាយអស្ចារ្យមែនទែន! ទីបំផុតយើងបានស្វែងរកឃើញអតិថិជន សាមសុង មហាសំណាងទាំង 10 រូប សម្រាប់មហារង្វាន់ម៉ូតូ Suzuki Nex Crossover ស៊េរីថ្មី ឆ្នាំ 2022 ពីការទិញស្មាតហ្វូន Samsung Galaxy A Series ឆ្នាំ 2022 ហើយ!

សូមជម្រាបជូនផងដែរថាការប្រគល់រង្វាន់ជូនដល់អតិថិជនមហាសំណាងទាំងអស់ ដែលបានឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ទាំង 10 រូប នេះនឹងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាយ័ន នៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2022 ចាប់ពីម៉ោង 1:30 នាទី រសៀល ដល់ ម៉ោង 2:00 រសៀល!

សូមបញ្ជាក់ថារាល់ការទិញទូរសព្ទ Galaxy A13| Galaxy A23 | Galaxy A33 5G | Galaxy A53 5G និង Galaxy A73 5G ណាមួយរបស់ សាមសុង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 16 សីហា ឆ្នាំ 2022 អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover ស៊េរី 2022 ដែលមានចំនួនសរុបរហូតដល់ 60 គ្រឿង!

តាមរយៈកម្មវិធីដ៏អស្ចារ្យ និងរំភើបរីករាយបំផុតក្នុងឆ្នាំ 2022 នេះ ក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ ព្រមទាំង ដេប៉ូចែកចាយធំផ្លូវការ Master Dealers ដេប៉ូចែកចាយ អ្នកតំណាងចែកចាយផ្លូវការ ទាំងអស់ដែលបានគាំទ្រ ស្រឡាញ់ពេញចិត្ត និងតែងតែជឿជាក់លើគ្រប់ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន សាមសុង តាំងពីដើម រហូតមកដល់ពេលនេះ!

អតិថិជនមហាសំណាងដែលបានឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover ស៊េរីថ្មី ឆ្នាំ 2022 នៅក្នុងសប្ដាហ៍ទី1 ទាំង 10 រូប មានរាយឈ្មោះដូចខាងក្រោម៖

អ្នកឈ្នះរង្វាន់ទាំងអស់ត្រូវយកមកជាមួយនូវ Coupon អត្តសញ្ញាណប័ណ្ណ ទូរសព្ទដែលមានលេខ IMEI ត្រឹមត្រូវ ។ ក្រុមហ៊ុន សាមសុង សូមរក្សាសិទ្ធិបដិសេធមិនប្រគល់រង្វាន់ក្នុងករណីមិនមានឯកសារគ្រប់គ្រាន់ ហើយរង្វាន់នោះនឹងលើកយកទៅចាប់បន្ថែមក្នុងសប្តាហ៍បន្ទាប់។

ប្រញាប់ឡើងណា៎… សម្រាប់អតិថិជនដែលពុំទាន់បានទិញ Samsung Galaxy A Series ឆ្នាំ ២០២២ សម្រាប់ម៉ូឌែលជម្រាបជូនខាងលើ សូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ…ព្រោះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ចំនួន 50 គ្រឿង ទៀតកំពុងរង់ចាំអ្នក! ឱកាសឈ្នះរង្វាន់នៅសប្ដាហ៍បន្ទាប់អាចជារូបអ្នកក៏ថាបាន..! សូមជូនពរសំណាងល្អទាំងអស់គ្នាណា៎!!

បញ្ជាក់៖ ការចាប់ឆ្នោតនៅក្នុងសប្ដាហ៍ទី2 នឹងធ្វើឡើងនៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ2022 ខាងមុខនេះ!! ប្រញាប់ឡើង..! កុំឱ្យឱកាសដ៏រំភើបអស្ចារ្យនេះកន្លងផុតទៅឱ្យសោះ..!!សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
  • សូមចុចទីនេះ សម្រាប់លក្ខខណ្ឌរបស់កម្មវិធី
អត្ថបទថ្មី