ទៀត​ហើយ! Floyd នឹង​ប្រកួត​នៅ​អាស៊ី​​ជាមួយ​​កីឡាករ​​ម្នាក់​ដែល​មិន​សូវ​មាន​អ្នក​ស្គាល់​

  • 2022-06-14 07:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather បាន​ប្រកាស​ថា​ គេ​នឹង​ប្រកួត​ជាមួយ​​​កីឡាករ​គុន​ចម្រុះ Mikuru Asakura នៅ​ប្រទេស​ជប៉ុន​ដែល​ជា​​ការ​ប្រកួត​មិត្តភាព​ក្នុង​ខែ​កញ្ញា​ខាង​មុខ។

អ្នក​ចាត់​ការ​របស់ Manny Pacquiao បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​​ថា Manny ចង់​សង​សឹក​ជាមួយ Floyd បន្ទាប់​ពី​ធ្លាប់​ប៉ះ​គ្នា​នៅ MGM Grand ក្នុង​រដ្ឋ Las Vegas កាល​ពី​ឆ្នាំ​២០១៥។ ប៉ុន្តែ​ស្រាប់​តែ​ពេល​នេះ​បាន​លេច​​ព័ត៌មាន កីឡាករ​ជប៉ុន​ដែល​មិន​សូវ​មាន​​អ្នក​ស្គាល់​ Asakura គឺ​ជា​ដៃ​គូ​របស់ Floyd ក្នុង​ពេល​ខាង​មុខ។

ពេលវេលា​និង​​ទីតាំង​ប្រកួត​​គ្រោង​នឹង​ប្រកាស​នៅ​ចុង​ខែ​មិថុនា​ឆាប់​ៗ​នេះ។ ការ​ប្រកាស​​នេះ​​កើតឡើង បន្ទាប់​ពី Mayweather ដែល​ចូល​និវត្តន៍​ពី​អាជីព​ប្រដាល់​កាល​ពី​ឆ្នាំ​២០១៧ បាន​ប្រកួត​ជាមួយ Don Moore ក្នុង​ទីក្រុង​​អាប៊ូដាប៊ី​កាល​ពី​ខែ​មុន។ Asakura ​វ័យ​២៩​ឆ្នាំ​ដែល​ជា​ដៃ​គូ​របស់ Floyd គ្មាន​បទពិសោធន៍​ប្រកួត​ប្រដាល់​សកល​ឡើយ ខណៈ​កំណត់​ត្រា​ MMA ឈ្នះ​១៦​ ចាញ់​៣៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ