គន្លឹះថ្មី! ពីកម្មវិធី Starting Up សប្ដាហ៍នេះជួយអ្នកជំនាញក្នុងវិស័យថតរូប ចែករំលែកបទពិសោធន៍​រកស៊ី ក្នុង​វិស័យថតរូបនៅកម្ពុជា

  • 2022-06-16 09:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​ថ្មី ប្លែក ប្រិយមិត្ត​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី ពី​អ្នក​ជំនាញ​ថតរូប​ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន និង​បាន​រកសុី​ក្នុង​វិស័យ​នេះ ដែល​បាន​សេវាកម្មថតរូប Pre-Wedding ថតរូបតែង គោល បំណង​លើក​កម្ពស់​វិស័យថតរូប​នៅកម្ពុជា។

លោក Jerry Thai គឺជាអគ្គនាយកក្រុមហ៊ុននិងជាស្ថាបនិកអាជីវកម្ម Home Photography នឹងចូល​ខ្លួន​មក​ចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន អំពីការប្រលូកខ្លួន ក្នុងវិស័យថតរូប បែប Commercial ចាប់តាំងពីលោក ចាប់ផ្ដើម មកទល់នឹងពេល ជោគជ័យក្នុងបច្ចុប្បន្ននេះ។ ទន្ទឹមគ្នានោះផងដែរ លោក​ក៏បាន បង្ហាញនូវទស្សនៈរួមទាក់ទងនិងវិស័យថតរូបបែប Commercial ក្នុងប្រទេសកម្ពុជា ដោយសង្កត់ធ្ងន់ថា វិស័យថតរូប នៅកម្ពុជាមិនទាន់​មាន ភាពខ្លាំងក្លាអាចប្រជែងជាមួយនឹងបរទេសបានទេ ប៉ុន្ដែលទ្ធផល ក៏មិនជាអន់ប៉ុន្មានដែរ។

កុំភ្លេចរង់​ចាំ​តាម​ដាន​​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗបន្ថែម​ពី លោក Jerry Thai គឺជាអគ្គនាយកក្រុមហ៊ុននិងជាស្ថាបនិកអាជីវកម្ម Home Photography។ លោក​នឹង​បង្ហាញពី​ជំនាញក្នុងអាជីពរបស់​លោក រួម​ជា​មួយ​ការ​បង្កើត​អាជីវកម្ម​ក្នុង​វិស័យ​នេះ។ ​​កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មីនេះនៅថ្ងៃទី ១៨ ខែនិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី  Starting Upក៏ដូចជា channel YouTube "Sabay TV"និងស្ដាប់ជាសំឡេង Podcast "Starting Up"៕​​​

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម