អ៊ុយក្រែន អាចចូលជាសមាជិកសហគមន៍អឺរ៉ុប ទេ? ពេលនេះ ដឹងចម្លើយកាន់តែច្បាស់ហើយ!

  • 2022-06-23 02:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ុយក្រែន​ នឹង​ត្រូវ​អនុម័ត​ជា​បេក្ខភាព​សហភាព​អឺរ៉ុប​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្រុង​ប្រ៊ុចសែល បន្ទាប់​ពី​គណៈកម្មការ​អឺរ៉ុប​បាន​ផ្តល់​ភ្លើង​ខៀវ។

អ៊ុយក្រែនបានស្នើសុំចូលជាសមាជិកសហគមន៍អឺរ៉ុប (EU) ប៉ុន្មានថ្ងៃបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ហើយដំណើរការបានប្រព្រឹត្តទៅតាមដំណាក់កាល។ ឯកអគ្គរដ្ឋទូតរបស់អ៊ុយក្រែន​ប្រចាំ​សហភាព​អឺរ៉ុប​បាន​ប្រាប់សារព័ត៍មាន BBC ថាការអនុម័តជាបេក្ខភាពនេះ ​ជាការ​ជំរុញ​លើកទឹកចិត្ត​សម្រាប់​ប្រជាជន​អ៊ុយក្រែន។

អ្នកការទូតសហភាពអឺរ៉ុបមួយចំនួនពីមុនបានសម្តែងការព្រួយបារម្ភថាការផ្តល់ឋានៈបេក្ខភាពអាចផ្តល់ក្តីសង្ឃឹមខ្លាំងដល់អ៊ុយក្រែន ខ្លាំងរហូតអាចធ្វើឱ្យប្រទេសនេះខកចិត្តវិញ ប្រសិនការសុំចូលជាសមាជិកមិនទទួលបានជោគជ័យ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីខែឧសភាថា ការរំពឹងទុកនៃការទទួលបានសមាជិកភាពគឺនៅឆ្ងាយនៅឡើយ ហើយអគ្គលេខាធិការអង្គការណាតូបានព្រមានផងដែរថាជម្លោះរវាងរុស្សី-អ៊ុយក្រែន អាចនឹងអូសបន្លាយពេលច្រើនឆ្នាំ៕

ប្រភព៖ BBC   ប្រែសម្រួល ៖ សង្ហា