សហព័ន្ធ​ទោចក្រយាន​៖​ ជិះកង់​នៅ​កែប​ផ្សព្វផ្សាយ​ស៊ីហ្គេម​ និង​បំផុស​វិស័យ​កីឡា​មួយ​នេះ​

  • 2022-06-23 08:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ទោចក្រយាន និង​កីឡាករ​ កីឡា​ការិនី​សរុប​ប្រហែល​១០០នាក់​បាន​ជួបជុំ​គ្នា​នៅ​ក្រុង​កែប​ ដើម្បី​ជិះ​កង់ផ្សព្វផ្សាយ​អំពី​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ជា​ប្រវត្តិសាស្ត្រ​ និង​វិស័យ​កីឡា​កង់​នេះ​ឲ្យ​ផុលផុស​ផង​ដែរ។​

រូបភាពសហព័ន្ធ
លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ២០២២​ ក្រុម​កីឡាករ​ កីឡា​ការិនី​សរុប​ប្រហែល១០០នាក់​បាន​ជួបជុំ​គ្នា​នៅ​ក្រុង​កែប​ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នៅ​កម្ពុជា​ ២០២៣​ ដែល​ជា​ប្រវត្តិសាស្ត្រ។​
រូបភាពសហព័ន្ធ

ជា​មួយ​គ្នា​នេះ​ដែរ​កម្មវិធី​ក៏​បំផុស​ដល់​មហាជន​ឲ្យ​ចាប់​លេង​កីឡា​ជា​ពិសេស​ការ​ជិះកង់​នេះ​តែ​ម្ដង​ដើម្បី​មាន​សុខភាព​ល្អ​ និង​ជា​ការ​ជៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សងៗ​ជា​ដើម។​ ប្រជាជន​ម្នាក់​មាន​កង់​១គ្រឿង។​ កម្មវិធី​ផ្សព្វផ្សាយ​នេះ​នឹង​ធ្វើ​ជា​បន្ត​ទៀត​នៅ​ខេត្ត​សៀមរាប។​

រូបភាពសហព័ន្ធ

បញ្ជាក់ដែរ​ថា​ រយៈពេល​ ៦៤​ឆ្នាំ​ហើយ​ដែល​កម្ពុជា​រង់ចាំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម។​ ឆ្នាំ​ក្រោយ​ជា​ស៊ីហ្គេម ​លើក​ទី៣២​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​តំបន់​អាស៊ាន​មួយ​នេះ៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម