មាន​ដឹង​អត់​ កម្ពុជា​មាន​សមត្ថភាព​ បង្កាត់​ពូជ​សុនខ​ ហិត​មីន​ ហិត​រំសេវ​ ប្រឆាំង​ភេរវកម្ម​ និង​ក្លិន​អ្នក​មាន​វិជ្ជ​មាន​កូវី-១៩​

  • 2022-06-23 13:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (ស៊ីម៉ាក់ - CMAC​)​ មាន​សមត្ថភាព​គ្រប់គ្រាន់​ពេញ​លេញ​ ក្នុង​ការ​បង្កាត់​ពូជ​សុនខ​ហិតមីន​ ហិត​រំសេវ​ សុនខ​ភេរវកម្ម​ និង​សុនខ​ហិត​ក្លិន​អ្នក​មាន​វិជ្ជមាន​កូវី-១៩​ នេះ​បើ​យ៉ាង​តាម​​មន្ត្រី​នៅ​ក្នុង​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ Fresh News នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ខណៈ​នេះ​ CMAC បាន​ធ្វើ​ការ​បង្កាត់​ពូជ​សុនខ​បរទេស​ ជា​មួយ​ពូជ​សុនខ​របស់​ខ្មែរ​យើង​ និង​កំពុង​​បង្ហាត់​ជំនាញ​ខាង​លើ​នេះ​យ៉ាង​ច្បាស់​លាស់​ ដើម្បី​បម្រើ​ការ​នៅ​ក្នុង​ប្រតិបត្តិការ​នានា​ចំនួន​ជាង​១០០ក្បាល​។

បើ​តាម​ប្រភព​ដដែល​នេះ​ ពី​មុន​កម្ពុជា​បាន​ទិញ​សុនខ​ពី​បរទេស​ដើម្បី​ដោះ​មីន​ តែ​ពី​ពេល​នេះ​ត​ទៅ​កម្ពុជា​មាន​សមត្ថភាព​ពេញ​លេញ​អាច​បង្កាត់​ពូជ​សុនខ​ខ្មែរ​ និង​​អាច​ហ្វឹក​ហាត់​ជំនាញ​ខុសគ្នា​ៗ​ខាង​លើ​នេះ​ ដោយ​អាច​លក់​សុនខ​មាន​ជំនាញ​ពិសេស​នេះ​ជូន​បរទេស​វិញ​ផង​ដែរ​ ព្រោះ​កន្លង​មក​នេះ​លក់​បាន​ជាង​ ៥០ក្បាល​ហើយ​៕

ប្រភពរូបភាព៖ Fresh News

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម