គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន ​និយាយ​ពី​​ការ​លេង​​របស់​ Hougang មុន​ប៉ះ​គ្នា​យប់នេះ​ក្នុង​ពាន AFC Cup

  • 2022-06-24 03:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Oleg Starynsky គ្រូ​បង្វឹក​របស់​ក្លឹប​ភ្នំពេញ​ក្រោន ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​មុន​ប៉ះ​ក្រុម​ខ្លាំង​របស់​សិង្ហបុរី ​ Hougang United ​ពី​ការ​លេង​របស់​ក្រុម​នេះ​ថា ចូល​ចិត្ត​លេង​បែប​គ្រប់គ្រង​បាល់​ច្រើន​ មុន​ប៉ះ​​គ្នា​វេលា​ម៉ោង​៩​យប់​នេះ​នៅ​ទឹក​ដី​ប្រទេស​វៀតណាម ក្នុង​ពាន​រង្វាន់ AFC Cup ។

រូប​ថត ៖ ភ្នំពេញ​ក្រោន​

​គ្រូ​បង្វឹក​​សញ្ជាតិ​អ៊ុយក្រែន​ខាង​លើ​បា​ន​ឲ្យ​ដឹង​ថា ​លោក​បាន​តាម​ដាន​ការ​ប្រកួត​របស់​ក្រុម​ Hougang United ​ខ្លះ​ៗ​ដែរ​ ដោយ​លោក​បាន​មើល​ឃើញ​ថា ​ដៃ​គូ​មួយ​នេះ​ចូល​ចិត្ត​លេងតាម​បែប​គ្រប់​គ្រង​បាល់​ច្រើន។ យ៉ាង​ណា​លោក​ក៏​បាន​យល់​ថា ដៃ​គូ​និង​ក្រុម​របស់​កម្ពុជា​មិន​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ទេ សម្រាប់​ក្នុង​ពូល​នេះ​។

​ប៉ុន្តែ​គ្រូ​បង្វឹក​ដដែល​ក៏​​បាន​និយាយ​​ទាក់​ទង​​កន្លែង​ហ្វឹកហាត់​ថា ​លោក​​ឃើញ​​ទីលាន​ហ្វឹកហាត់​មិន​សូវ​ល្អ​សោះ ព្រោះ​កីឡាករ​របស់​លោក​មិន​អាច​សម្ដែង​ចេញ​អស់​១០០​%​បង្ហាញ​ឲ្យ​លោក​បាន​ឃើញ​​។ ​លោក​សង្កត់​ធ្ងន់​ថា ក្នុង​នាម​គ្រូ​បង្វឹក​តែង​ចង់​ឃើញ​កូន​ក្រុម​សម្ដែង​ចេញ​អស់​សមត្ថភាព​ក្នុង​ពេល​ហ្វឹកហាត់​។

​​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​នេះ​ក្រៅ​ពី​ភ្នំពេញ​ក្រោន វិសាខា​ ក៏​​ត្រូវ​ប្រកួត​ដែរ ដោយ​ក្រុម​​របស់​លោក​ មាស ចាន់ណា ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​​ Kaya របស់​ហ្វីលីពីន នៅ​ម៉ោង​៤​​រសៀល​ថ្ងៃ​ទី​២៤ នេះ​ឯង​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​