តាមពិតមានប៉មមួយទៀតនៅចិន ផ្អៀងខ្លាំងជាងប៉ម PISA របស់អ៊ីតាលីទៀត
- 2022-06-28 02:23:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតមានប៉មមួយទៀតនៅចិន ផ្អៀងខ្លាំងជាងប៉ម PISA របស់អ៊ីតាលីទៀត
ចន្លោះមិនឃើញ
ប៉មបុរាណមួយអាយុជិតមួយសតវត្សស្ថិតនៅលើកំពូលភ្នំ ក្រុងសៀងហៃ បានបង្កើតឯតទគ្គកម្មផ្អៀងខ្លាំងជាងគេនៅលើពិភពលោកពោលគឺខ្លាំងជាងប៉ម Pisa របស់អ៊ីតាលីទៅទៀត។
អគារប៉មនេះមានរាង៨ជ្រុងសាងសង់ឡើងនៅឆ្នាំ១០៧៩ នាសតវត្សទី១១ ក្នុងសម័យរាជវង្សសុងមានកម្ពស់ប្រហែល២០ម៉ែត្រ ដែលពីអតីតកាលជាសំណង់នៃព្រះពុទ្ធសាសនាក្នុងប្រទេសចិន។ អគារប៉មសៀងហៃចាប់ផ្តើមផ្អៀងនៅក្នុងឆ្នាំ១៩៧៨ ទៅទិសឦសាន ដោយលទ្ធផលអង្កេតចុងក្រោយនេះឃើញថា វាផ្អៀងក្នុងកម្រិតប្រហែល៧,១០អង្សា។
ប៉មសៀងហៃមានប្រវត្តិយូរលង់ជិត១០០០ឆ្នាំ ចាត់ទុកថាជាឫសគល់នៃវប្បធម៌ដ៏សំខាន់របស់ក្រុងសៀងហៃ។ អគារប៉មត្រូវបានត្រួតពិនិត្យចំនួន២លើកក្នុងមួយឆ្នាំដោយស្ថានភាពនៃការផ្អៀងនេះនៅតែស្ថិតក្រោមការអភិរក្ស និងជួសជុលដោយអាជ្ញាធរ៕