រិន ដេវីត សៀវ ង៉ុយ នរណា​យក​លុយ១ម៉ឺនដុល្លារ​ទៅ​ផ្ទះ​ថ្ងៃអាទិត្យ​នេះ​នៅ​ PNN

  • 2022-06-30 07:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​របស់​សង្វៀន​ PNN​ ថ្ងៃ​អាទិត្យ​នេះ​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​រវាង​ជើង​ខ្លាំង​ រិន​ ដេវីត​ និង​ សៀវ ង៉ុយ​ ខណៈអ្នក​ឈ្នះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ១ម៉ឺន​ដុល្លារ​។​

រិន ដេវីត និង សៀវ ង៉ុយ

ក្រោយ​ចំណាយ​ពេល​ប្រហែល​៦ខែ​ក្នុង​ការ​ប្រកួត​ជម្រុះ​រួច​មក​គឺ​ថ្ងៃ​អាទិត្យ​ ទី៣​ ខែ​កក្កដា​ ២០២២​ នេះ​ខ្សែក្រវាត់​ Ganzberg One Strike​ នឹង​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ហើយ។​ វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ រិន​ ដេវីត​ និង​ សៀវ ង៉ុយ។​ កីឡាករ​ដែល​ឈ្នះ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ទទួល​បាន​ខ្សែក្រវាត់​១គ្រឿង​ អម​ដោយ​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ។​

ក្រៅ​តែ​ពី​គូ​ខ្សែក្រវាត់​ហើយ​នោះ​ក៏​មាន​គូ​មិត្តភាព​អន្តរជាតិ​ផង​ដែរ​ ដូច​ជា​កីឡាករ​ សែន​ រ៉ាដេត​ ត្រូវ​ប៉ះ​ថៃ​ និង​មិត្តភាព​ជាតិ​ និង​ជាតិ​ជា​ច្រើន​ទៀត​ផង​ដែរ។ បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​ធ្វើ​ឡើង​នៅ​សង្វៀន​ទូរទស្សន៍​ PNN​ នា​រសៀល​ថ្ងៃ​អាទិត្យ​ ទី៣​ ខែ​កក្កដា​ ឆ្នាំ​២០២២៕​

កម្មវិធីប្រកួត

អត្ថបទ៖ នួន ស៊ីណា​