អាខោន Gmail ដូចបេះដូងរបស់ទូរសព្ទចឹង មកដឹងវិធីឆែកគេហេគ ការពារ និងបង្ការ

  • 2022-07-04 04:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនីអ៊ីមែល Gmail តែមួយរបស់អ្នក គឺ Google បានផ្ដល់សេវាកម្មដល់យើងជាច្រើន ដូចជា YouTube, Google Maps, Google Drive, Photos, Docs, Contact... និងផ្សេងៗទៀត។ ម៉្លោះហើយការរក្សាគណនី Gmail ឱ្យសុវត្ថិភាព មិនឱ្យគេហេគ ឬឱ្យទៅអ្នកផ្សេងប្រើប្រាស់ ជាភាពចាំបាច់មួយ ក៏ដូចជារក្សាឯកជនផ្ទាល់ខ្លួនផងដែរ។

ដូចនេះសំនួរសួរថា ធ្វើម៉េចទើបដឹងថា គណនី Gmail របស់អ្នកកំពុងមានគេប្រើប្រាស់ វិធីការពារ និងបង្ការជាដើម?

ចម្លើយគឺថា៖

១. ដើម្បីដឹងថាអ្នកណាកំពុងប្រើប្រាស់គណនីរបស់យើង៖

  • បើកកម្មវិធីណាមួយរបស់ Google ដូចជាកម្មវិធី Google, YouTube, Gmail ជាដើម
  • ចុចលើរូបគណនីរបស់ខ្លួននៅផ្នែកលើខាងស្ដាំ > Manage your Google Account
  • Security > Manage all device ដើម្បីមើលថាតើឧបករណ៍ណាមួយកំពុងប្រើប្រាស់អ៊ីមែលរបស់អ្នក
  • បើសង្កេតឃើញឧបករណ៍ណាមួយខុសប្លែក ឬមិនមែនជារបស់អ្នក គប្បីចុច Sign out ជាបន្ទាន់

២. ប្ដូរលេខសម្ងាត់ បន្ទាប់ពីឃើញភាពមិនប្រក្រតីខាងលើហើយ មានន័យថាមាននរណាដឹងលេខសម្ងាត់របស់អ្នកហើយ ដូចនេះគួរប្ដូរលេខសម្ងាត់ជាបន្ទាន់។

  • របៀបប្ដូរលេខសម្ងាត់ Gmail > ចូលទៅកាន់ Security ដូចការណែនាំខាងលើ > Password បន្ទាប់មកធ្វើតាមការណែនាំជាការស្រេច

៣. ប្រើមុខងារសោ ២ ជាន់ ឬ 2-Step Verification ដើម្បីបង្ការការ log in ណាមួយ ទោះមានអ្នកស្មានលេខសម្ងាត់របស់អ្នកត្រូវក៏ដោយ មុខងារនេះនឹងទាមទារការបញ្ជាក់ ឬទាមទារលេខលេខកូដមួយជាន់ទៀតដែលផ្ញើទៅកាន់ស៊ីមកាតរបស់ម្ចាស់គណនី។

  • របៀបប្រើមុខងារសោ ២ ជាន់ ចូលទៅកាន់ Security ដូចការណែនាំខាងលើ > 2-Step Verification បន្ទាប់មកធ្វើតាមការណែនាំជាការស្រេច៕

អត្ថបទ៖ កុសល