​និយាយ​មែន "កោះកុងក្រៅ" ធ្លាប់​លឺ​តែ​ឈ្មោះ ដល់​ទៅ​លេង មាន​កន្លែង​សប្បាយ​តាំង​ដើម​ផ្លូវ

  • 2022-07-11 03:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"កោះ​កុងក្រៅ" គឺ​ជា​កោះ​ស្ថិត​នៅ​លើ​ទឹក​ដីខេត្តកោះកុង ជា​កន្លែង​កម្សាន្ត​ដ៏​ល្បី​មួយ​របស់​​ខេត្ត ដោយ​ក្នុង​នោះ​សូម្បី​តែ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​នេះ ក៏​មាន​កន្លែង​សប្បាយ​ៗ ប្លែក​ភ្នែក​ជា​ច្រើន​ទៀត។

ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" រដូវ​កាល​ទី៤ បាន​ទៅ​ដល់​កោះកុង​ក្រៅ កាល​ពី​ថ្មី​ៗ​នេះ​ក្នុង​បេសកកម្ម​រុក​រក​សក្ដានុពល​ទេសចរណ៍​ថ្មី​ៗរបស់​កោះ​ទាំង​ឡាយ​នៅ​ក្នុង​មហាសាគរ​របស់​កម្ពុជា។ តាម​ក្រុម​ការងារ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​កុង​ក្រៅ មាន​ច្រើន​របៀប ១ក្នុង​ចំណោម​នោះ គឺ​ជា​ការ​ធ្វើ​ដំណើរ​តាម​ដង​ព្រែក ជា​របៀប​ដែល​ប្រិយមិត្ត​អាច​ជួប​ទី​កន្លែង​ស្រស់​ស្អាត​ៗ និង​សម្បូរ​របស់​ញុំា​ជាច្រើន ប្លែក​ទាំង​ភ្នែក ចម្លែក​ទាំង​អារម្មណ៍ ផ្សំ​នឹង​ឆ្ងាញ់​មាត់​ទៀត។

តាម​មធ្យោបាយ​នេះ ប្រិយមិត្ត​នឹង​បាន​ទៅ​កោះអណ្ដែត​អេកូរីហ្សត ដែល​ជា​រីហ្សត​នៅ​លើ​ទឹក​តាម​មាត់​ព្រែក​ដ៏​មនោរម្យ។ បន្ត​មក​ទៀត ប្រិយមិត្ត​នឹង​អាច​ឈប់​សំចត​រយៈ​ពេល​ខ្លី​នៅ​ក្រោះ​ស្រឡៅ មុន​បន្ត​ទៅ​កោះ​បារាំង និង​ភូមិ​ឡាំដាំ ជាភូមិ​នេសាទ​របស់​អ្នក​ស្រុក​ដែល​ប្រិយមិត្ត​អាច​ស្វែង​អាហារ​សមុទ្រ​ស្រស់​ៗ ច្រើន​ប្រភេទ សម្រាប់​គៅដៅ​ចុង​ក្រោយ​របស់​យើង គឺ​ "កោះកុងក្រៅ"។

នេះ​ជា​ការ​បង្ហាញ​ត្រួស​ៗ​របស់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" រដូវកាល​ទី៤ ក្រោយ​ពួក​គេ​បាន​ហោះ​ពី​ភ្នំ​ពេញ​ទៅ​តាម​រយៈ​ឧទ្ធម្ភាគកចក្រ​។ ចង់​បាន​អារម្មណ៍​រីករាយ​ពេញ​ដំណឹង ណាត់​គ្នា​រក​ឱកាស​ទៅ...តែ​ឥឡូវ តោះ...ទស្សនា​យក​អារម្មណ៍​ល្អ មុន​ចាប់​ផ្ដើម​ការងារ​នៃ​ថ្ងៃ​ទី​ក្នុង​សប្ដាហ៍​ថ្មី​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា