ព្រះពុទ្ធរូបនៅប្រាសាទវត្តទេពប្រណម្យ រចនាបថខ្មែរដ៏សមសួន តាំងតែអំពីចុងសម័យអង្គរ

  • 2022-07-19 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តទេពប្រណម្យគឺជាបុរាណស្ថានព្រះពុទ្ធសាសនាដ៏សំខាន់មួយក្នុងរាជធានីអង្គរធំ ស្ថិតនៅខាងជើងលានស្តេចគម្លង់ តាមផ្លូវឆ្ពោះទៅប្រាសាទបាលិលេយ្យ ខេត្តសៀមរាប បើគេធ្វើដំណើរពីប្រាសាទបាយ័នឆ្ពោះទៅខ្លោងទ្វារដីឆ្នាំគឺស្ថិតនៅខាងឆ្វេងដៃ។

ទីតាំងនេះមានអ្នកបុរាណវិទ្យាមកសិក្សាច្រើនលើករួចមកហើយ រូបភាពទាំងអស់នេះអាចជាការរួមចំណែកដ៏សំខាន់មួយក្នុងការយល់ដឹងបន្ថែមអំពីការជួសជុលបុរាណស្ថាន និងបរិបទព្រះពុទ្ធសាសនាសម័យក្រោយអង្គរ ឬសម័យកណ្ដាល។ តាមរូបភាពសាលាបារាំងចុងបូព៌ាបានបង្ហាញថា រូបសំណាកព្រះពុទ្ធត្រាស់ដឹងធ្វើពីថ្មភក់ដ៏ធំនេះធ្លាប់ត្រូវបានជួសជុលដោយដូនតាខ្មែរ នាសម័យអាណានិគមបារាំង។

មែនទែនទៅឈ្មោះទេពប្រណម្យគឺយកទៅតាមឈ្មោះ ព្រះពុទ្ធលើកព្រះហស្តទាំងពីរប្រណម្យដែលស្ថិតនៅខាងក្រោយខឿនឧបោសថ ដែលអ្នកខ្លះមិនទាំងចាប់អារម្មណ៍ថាមានរូបសំណាកនៅទីនោះផង បើសិនជាមិនចាប់អារម្មណ៍។ វត្តទេពប្រណម្យនេះ វត្តតាំងតុ វត្តព្រះសិអារ្យមេត្រី វត្តព្រះអង្គកងជុំ ព្រះវិហារប្រាំពីរល្វែង វត្តព្រះឥន្ទទេព ជាដើមសុទ្ធតែជា ខឿនឧបោសថព្រះពុទ្ធថេរវាទ៕

អត្ថបទ៖ សៀនហួរ