អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់សុីន សុីណាវ៉ាត់ត្រា ប្រកាសត្រឡប់មកកាន់មាតុប្រទេសវិញ!

  • 2022-07-21 04:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់សុីន សុីណាវ៉ាត់ត្រា ប្រកាសវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២។

“ពិតណាស់ ខ្ញុំនឹងត្រឡប់ទៅកាន់ប្រទេសថៃវិញ" លោក ថាក់សុីន ថ្លែងតាមរយៈបណ្តាញសង្គម ClubHouse។ នេះអាចជាការឆ្លើយតបរបស់លោកអតីតនាយករដ្ឋមន្រ្តី ទៅកាន់លោកប្រាយុទ្ធ ចាន់អូចា ដែលបានលើកឡើងពីរូបលោកកាលពីពេលថ្មីៗនេះ។

លោក ថាក់សុីន ថែមទាំងនិយាយបែបឌឺឱ្យលោកប្រាយុទ្ធ ថា "នៅពេលណាដែលអ្នកសារព័ត៍មានសួរ ឫ មានការជជែកវែកញែកនៅក្នុងសភា លោក ប្រាយុទ្ធ តែងនឹកដល់ខ្ញុំមុនគេ"។ ការលើកឡើងរបស់លោកថាកសុីន បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ប្រាប់ឱ្យគណបក្សភឿថៃ នាំយកអតីតនាយករដ្ឋមន្រ្តី២រូបរបស់ខ្លួន ដែលបានភៀសខ្លួនទៅក្រៅប្រទេស៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ សង្ហា