សប្បាយ​ចិត្ត​ទៅ​បង​ប្អូន! ប្រេងសាំងបន្តចុះមកខ្ទង់ ៤ ០០០រៀលវិញហើយ

  • 2022-07-21 04:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ថយ​ចុះ​បន្តិច​កាល​ពី​ដើម​ខែ ឥឡូវ​នេះ​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា​បាន​បន្ត​ចុះថ្លៃ​ទៀត​ហើយ ដោយ​មក​នៅ​ត្រឹម​ខ្ទង់ ៤ ០០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ស្ដី​ពី​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ។

តាម​សេចក្ដី​ជូន​ដំណឹង​លេខ ២០៧៨ ព.ណ អ.វ.ឯ បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​ពី​​ថ្ងៃ​ទី ២១ ដល់ ៣១ កក្កដា ២០២២ នឹង​ត្រូវ​លក់​ក្នុង​តម្លៃ ៥.០៦៦រៀល​ក្នុង​១លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង​៥.៥៦៦រៀល​ក្នុង​១លីត្រ​សម្រាប់​ប្រេង​ម៉ាស៊ូត DO 50ppm។

ប៉ុន្តែ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​ដោយ​មាន​ការ​រួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្េង​ឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៦.៥សេនដុល្លារ​ក្នុង​១លីត្រ។ ដូច្នេះ​ចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី ៣១កក្កដា នឹង​ត្រូវ​ចុះ​មក​ត្រឹម ៤ ៨០០រៀល​ក្នុង១លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង​៥.៣០០រៀល​ក្នុង​១លីត្រ​សម្រាប់​ប្រេង​ម៉ាស៊ូត DO 50ppm៕​

អត្ថបទ៖ ទារិកា