ដប់ឆ្នាំមិនប្រាកដថាមានឱកាសនេះម្តង! ការចូលរួមពីក្រុមហ៊ុនល្បីៗជាង១០០ស្ថាប័ន ទាំងជាតិ និងអន្តរជាតិមកចួបគ្នាក្នុងពិព័រណ៍ ការងារ និងបច្ចកវិទ្យា

  • 2022-07-27 09:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២០-២១ សីហា ២០២២ ខាងមុខនេះ ក្រុមហ៊ុនខេមបូចប CamboJob ដែល​ជា​ក្រុមហ៊ុន​ជ្រើស​រើស​បុគ្គលិក​តាមប្រព័ន្ធអុិនធឺណិតឈានមុខគេនៅ កម្ពុជា នឹងប្រារព្ធព្រឹត្តិការណ៍ពិព័រណ៍ការងារដ៏ធំជាងគេនៅកម្ពុជាក្នុង ឆ្នាំ ២០២២ ដែល​មាន​ការចូលរួមពីក្រុមហ៊ុន និងស្ថាប័នល្បីៗជាង ១០០ ក្រុមហ៊ុន នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (តិចណូ)។

ការខិតខំស្វះស្វែងរបស់ក្រុមការងារ ខេមបូចប CamboJob ក្នុងការបង្កើតនូវពិព័រណ៍ការងារនេះឡើង គឺចង់ ឃើញនូវស្នាមញញឹមឡើងវិញរបស់យុវជនគ្រប់រូប ដែលបានបាត់បង់ការងារអំឡុងពេលវិបត្តិកូវីដ ១៩ ក៏​ដូច​ជា​ចង់​កសាង​ផ្លូវ​សម្រាប់ និស្សិត​ដែល​ជិត​បញ្ចប់​ការ​សិក្សា​ឱ្យ​បាន​ស្គាល់​នូវ​ស្ថាប័នធំៗ ​ដែល​កំពុង​ត្រូវការ​ធនធាន​មនុស្ស​នៅ​ក្នុងប្រទេសកម្ពុជា។

ពិព័រណ៍ការងារនេះមិនត្រឹមតែចង់ជួយដល់យុវជន និងនិស្សិតក្នុងការស្វែងរកការងារប៉ុណ្ណោះទេ ប៉ុន្តែ​ពិព័រណ៍​ការងារ​នេះ បាន​ផ្តល់ជាអត្ថប្រយោជន៍ដល់យុវជន និងយុវនារីគ្រប់រូបដែលចង់ពង្រឹងការសរ​​សេរ CV និងសម្ភាសន៍​ផ្ទាល់​មាត់​​ឱ្យ​កាន់តែប្រសើរឡើងជាងមុន។ និស្សិតអាចប្រើប្រាស់ឱកាស ដែលកម្រមានមួយនេះ ដាក់​ពាក្យ​ទៅ​ស្ថាប័ន​នានា ដែលបានចូលរួមនៅក្នុងពិព័រណ៍ការងារនេះ ដើម្បីអាចយល់ដឹងបន្ថែមអំពីសមត្ថភាពផ្ទាល់ខ្លូន ក៏ដូចជា​ចាប់​ផ្តើម​បង្កើតទំនាក់ទំនង ជាមួយស្ថាប័នទាំងនោះ។

គួបផ្សំពីអត្ថប្រយោជន៍ជាច្រើនខាងលើ នៅ​ក្នុង​ពិព័រណ៍​ការងារ​នេះ ​ក៏មាន​ការ​ដាក់​តាំង​បង្ហាញ​អំពី​សមិទ្ធផលស្នាដៃ​របស់​និស្សិត ​ដែលជាការស្រាវជ្រាវគំនិតច្នៃប្រឌិតលើ​បច្ចេកវិទ្យាថ្មីៗ និងមានការប្រឹក្សាអំពីចំណេះដឹង ជំនាញ​ផ្សេងៗ​ពី​សំណាក់​ក្រុមហ៊ុន និង ស្ថាប័នដែលចូលរួមនៅក្នុងពិព័រណ៍ការងារនេះផងដែរ។ យុវជន​គ្រប់រូប​ក៏​មាន​ឱកាស​ចូលរួម​ស្តាប់​ អំពីបទបង្ហាញដែលជា ប្រយោជន៍ក្នុងការស្វែងរកការងារ ដែលត្រឹមត្រូវទៅនឹង​ជំនាញ​ផ្ទាល់​ខ្លួន ​ពី​វាគ្មិន​ល្បីៗ។ កុំភ្លេចចូលរួមសម្ភាសន៍ជាមួយក្រុមហ៊ុនដែលចូលរួមនៅថ្ងៃតាំងពិព័រណ៍ដើម្បីទទួលបានឱកាសលេងហ្គេមបង្វិល កង ដើម្បីឈ្នះ រង្វាន់ពីខេមបូចប និងអ្នកចូលរួមក្នុងការតាំងពិព័រណ៍ការងារនេះមានឱកាសឈ្នះ រង្វាន់ទូរស័ព្ទដៃ Huawei ដ៏ទំនើបថែមទៀតផង។

ពិព័រណ៍ការងារនេះ រៀបចំឡើងឡើងដោយក្រុមហ៊ុន ខេមបូចប ( CamboJob​ )ជាក្រុមហ៊ុនជ្រើសរើសបុគ្គលិក តាមអុិនធឺណិត​ឈានមុខគេនៅកម្ពុជា។ CamboJob ជួយបង្កើនភាពងាយស្រួលសម្រាប់អ្នកជ្រើសរើសបុគ្គលិក និងអ្នកស្វែងរកការងារ ជាមួយ​នឹង​វេទិកា​ជ្រើស​រើសបុគ្គលិក ដែលប្រកបដោយសុវត្ថិភាព ពេញនិយមភាព និងទំនើបភាព។ ជាមួយ​នឹង​ការ​អភិវឌ្ឍន៍បន្ថែមនូវមុខងារថ្មី ​នៃកម្មវិធី ​ខេមបូចប ម៉ូបាយអេប លោកអ្នក​អាច​ចាប់​ផ្តើមទាក់ទង និង​ធ្វើ​ការសម្ភាសន៍​ផ្ទាល់ បូករួម​ជាមួយ​​នឹង​មុខងារ​ថ្មីៗ ​ជាច្រើន​ទៀត ហើយ​អ្នកប្រើប្រាស់កម្មវិធីអាច​ធ្វើការ​ផ្លាស់ប្តូរលេខ​ Telegram រវាងអ្នកដាក់ពាក្យ និងអ្នកសម្ភាសន៍នៅក្នុងអេបបានយ៉ាងងាយស្រួល ក្នុងជម្រើស​ភាសាយ៉ាងសំបូរបែបសម្រាប់ផ្លាស់ប្តូរ បង្កើតភាពងាយស្រួលដល់ភាគីទាំងសងខាង ឱ្យការទំនាក់ទំនង និងស្វែងរករវាងគ្នា នឹងគ្នាប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួលដោយគ្រាន់តែប្រើកម្មវីធីលើទូរស័ព្ទដៃ និង​គេហ​ទំព័រ។

ពិព័រណ៍ការងារមួយនេះបើកជាសាធារណៈ សម្រាប់គ្រប់គ្នា មិនទាមទារឱ្យបង់ជាសាច់ប្រាក់ឡើយ ដូច្នេះ​មហាជន​គ្រប់​រូប​អាចចូលរួមបានដោយសេរី។ កុំភ្លេចចូលរួមពិព័រណ៍ការងារនេះ ទាំងអស់​គ្នា​ ដែលនឹងធ្វើឡើង​នៅ​វិទ្យាស្ថានបច្ចេកវិទ្យា (តិចណូ) ដើម្បី​ទទួល​បាន​ចំណេះ​ដឹងបន្ថែមទាក់ទងនឹងឱកាសការងារ និងបច្ចេកវិទ្យាថ្មីៗនៅ ក្នុង​ប្រទស​កម្ពុជា​។ សូមធ្វើការចុះឈ្មោះចូលរួមតាម Link ដើម្បីទទួលបានថង់បរិស្ថានដ៏ស្រស់ស្អាតសម្រាប់អ្នកចុះឈ្មោះ ១០០នាក់ដំបូង និងសម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងមកកាន់ផេកខេមបូចប CamboJob ៕

ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

លេខទូរសព្ទ៖ +855 97 92 37 280 (WeChat, Telegram, WhatApp)

ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ

ហ្វេសប៊ុកផេក៖ CamboJob | Facebook

អត្ថបទថ្មី