Salah កំពុង​តែ​វិល​ទៅ​រក​កំណត់​ត្រា​​ឆ្នាំ​២០២២ ដែល​ខ្លួន​ធ្លាប់​ធ្វើ​បាន​ជាមួយ Liverpool

  • 2024-12-26 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ហង្ស​ក្រហម​ Liverpool កំពុង​តែ​​ស្ថិត​នៅ​លើ​ផ្លូវ​វិល​ទៅ​រក​កំណត់​ត្រា​ដែល​​ខ្លួន​ធ្លាប់​ធ្វើ​បាន​កាល​ឆ្នាំ​២០២២ គឺ​ឈ្នះ​ស្បែក​ជើង​មាស​ និង​ពាន​រង្វាន់​អ្នក​នាំ​លេង​ល្អ​ជាង​​គេ​ប្រចាំ​ឆ្នាំ​។

នៅ Anfield ​ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​​​ប្រធាន​បទ​ក្ដៅ​គឺ​កុង​ត្រា​របស់ Salah នឹង​ផុត​នៅ​រដូវ​ក្ដៅ​នៃ​រដូវ​កាល​នេះ​ ខណៈ​មក​ដល់​ពេល​នេះ​មិនទាន់​មាន​ព័ត៌មាន​ជុំវិញ​កុង​ត្រា​ថ្មី​នេះទេ​។ ​តែ​​គេ​មើល​​ឃើញ​ថា Salah ​បាន​​ធ្វើ​រឿង​អស្ចារ្យ​ជា​ច្រើន​​គឺ​លេង​​ពោរពេញ​ដោយ​ភាព​ប៉ិនប្រសព្វ​ និង​​ជួយ​ក្រុម​បាន​ច្រើន​​ខ្លាំង​មែន​ទែន​។

​គិត​មក​ដល់​សប្ដាហ៍​ទី​១៧ ក្រុម​​ហង្សក្រហម​កំពុង​តែ​ស្ថិត​នៅ​លើ​គេ​សល់​១​ប្រកួត​ក្នុង​ដៃ​ដោយ​មាន​៣៩​ពិន្ទុ​តាម​ពី​ក្រោយ​ដោយ​​ Chelsea មាន​៣៥​​ពិន្ទុ​ ប៉ុន្តែ​បើ​និយាយ​​ពី Salah វិញ​ក្នុង​នាម​ជា​​​កីឡាករ​វ័យ​៣២​​ឆ្នាំ​ នឹង​ជិត​ផុត​កុង​ត្រា​ផ​ងនោះ​គេ​កំពុង​តែ​មាន​១៥​គ្រាប់​ក្នុង​ដៃ និង​ Assist ១១​លើក​លើស​កីឡាករ​ណា​ណា​ទាំង​អស់​នៅ​ English Premier League ​រដូវ​កាល​​ថ្មី​នេះ​។

​កម្រិត​​នៃ​ការ​លេង ចំនួន​គ្រាប់​បាល់ និង​ចំនួន​នៃ​ការ​បង្កើត​ឱកាស​ដើម្បី Assist ឲ្យ​មិត្ត​រួម​​ក្រុម​រក​គ្រាប់​​បាន​សម្រេច​១១​លើ​ក​នេះ​ធ្វើ​ឲ្យ​​គេ​កំពុង​តែ​វិល​ទៅ​រក​កំណត់​ត្រា​ចាស់​កាល​ឆ្នាំ ២០២២ គឺ​ឈ្នះ​ពាន​ពិសេស​ៗ​ក្នុង​​ពេល​តែ​មួយ​៕

ប្រភព៖ BBC   Daro Ly

អត្ថបទថ្មី