ប្រធាន​សហព័ន្ធ​ហែលទឹក៖​ ជំរុញ​លើក​ទឹកចិត្ត​អាណត្តិ​ថ្មី​ត្រូវ​រក​មេដាយ​មាស​ឲ្យ​បាន​៣​

  • 2022-08-02 06:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ក្នុង​អាណត្តិ​ថ្មី​ ២០២១-២០២៥​ កីឡា​ការិនី​ កីឡា​ការិនី​ទាំង​អស់​ត្រូវ​ប្រឹង​ប្រែង​រក​មេដាយ​មាស​ឲ្យ​បាន​ ៣គ្រឿង​ ដូច្នេះ​មន្ត្រី​ទាំង​អស់​ត្រូវ​លើក​ទឹកចិត្ត​ រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ផែនការ។​

ឯកឧត្ដម ស៊ុន ចាន់ថុល(ក្រសួងសាធារណៈការ)

លោក​ ហែល​ គិរី​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​អាណត្តិ​ទី៧​ ឆ្នាំ​២០២១-២០២៥​ នេះ​ប្រធាន​សហព័ន្ធ​ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ បាន​ដាក់​ផែនការ​ត្រូវ​ស្វែង​រក​មេដាយ​មាស​ឲ្យ​បាន​៣​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ​ខាង​មុខ​នេះ។​

ឯកឧត្ដម ស៊ុន ចាន់ថុល(ក្រសួងសាធារណៈការ)

ដូច្នេះ​ក្នុង​នាម​មន្ត្រី​សហព័ន្ធ​ លោក​គ្រូ​ អ្នក​គ្រូ​បង្វឹក​ទាំង​អស់​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ផ្សេងៗ​រួមមានការជំរុញ​លើ​ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ ជំរុញ​លើ​ការ​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ ការ​ចូលរួម​ប្រកួត​បាន​ច្រើន​នឹង​ធ្វើ​ឲ្យ​កីឡាករ​ កីឡា​ការិនី​មាន​បទ​ពិសោធ​កាន់​តែ​ល្អ​ ឡើង​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ ទាំង​នេះ​ធ្វើ​ឲ្យ​ការ​ឈាន​ទៅ​រក​ជោគជ័យ​តាម​ផែនការ​កាន់​តែ​ខ្ពស់។​

ឯកឧត្ដម ស៊ុន ចាន់ថុល(ក្រសួងសាធារណៈការ)

រំលឹក​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ អាណត្តិ​ថ្មី​ទី៧​ ឆ្នាំ​២០២១-២០២៥​ នេះ​គឺ​ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ ជាប់​ជា​ប្រធាន​ដដែល។​ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្ដម​គឺ​សហព័ន្ធ​ទទួល​បាន​សមិតិផល​បាន​ច្រើន​ដូច​ជា​អាងទឹក​ថ្មីៗ​តាម​បណ្ដា​ខេត្ត​ រួម​ទាំង​ការ​ជួសជុល​អាងទឹក​អូឡាំពិក​ផង​ដែរ។​ ក្រៅ​ពី​នេះ​សហព័ន្ធ​ក៏​បំបែក​កំណាត់​ត្រា​ឈ្នះ​មេដាយ​អន្តរជាតិ​នៅ​ស៊ីហ្គេម​ វៀតណាម​ ដែល​នេះ​ជា​ការ​ខកខាន​រាប់​ឆ្នាំ​ទៅ​ហើយ​ចំពោះ​សហព័ន្ធ​ហែលទឹក៕​

លោក ហែម​ គិរី អគ្គលេខាធិការ

អត្ថបទ៖ នួន ស៊ីណា​