នេះហើយដើមឈើដែលមានកម្ពស់ខ្ពស់បំផុត នៅលើពិភពលោក ខ្ពស់ស្ទើរមិនគួរឲ្យជឿ

  • 2022-08-03 07:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពលោកបានបង្កើតឡើងនូវភាវរស់រាប់មិនអស់មកទល់សព្វថ្ងៃនៅ ក្នុងនោះដើមឈើរាប់ពាន់លានប្រភេទក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីជាអាហារ ក៏ដូចជាអាស្រ័យផលជាច្រើនយ៉ាងដល់មនុស្សសត្វគ្រប់រូបភាព ។

យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថា ក្នុងដើមឈើរាប់ពាន់លានប្រភេទនោះ តើដើមឈើ១ណាដែលមានកម្ពស់ខ្ពស់ជាងគេបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយវាស្ថិតនៅប្រទេសណាដែរ។

ដើមឈើដែលត្រូវបានគេចាត់ទុកថាខ្ពស់ជាងគេបំផុតលើលោកស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមរិក ក្នុងឧទ្យានជាតិ១ដែលមានឈ្មោះថា Redwood។ ដើមឈើនេះមានឈ្មោះថា ហៃផឺរៀន(Hyperion) មានកម្ពស់រហូតទៅដល់១១៦ម៉ែត្រឯណោះ ហើយពិសេសដើមឈើប្រភេទនេះអាច រស់បានចាប់ពីអាយុ ៦០០ ទៅ៨០០ឆ្នាំផងដែរ៕

ប្រភព៖ Wikipedia | greatknowledge   ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ