តាមដានប្រវត្តិទើបដឹង បណ្ឌិត កៅ គឹមហួន សមនឹងទទួលតំណែងជាអគ្គលេខាធិការអាស៊ានមែន!
- 2022-08-05 03:26:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមដានប្រវត្តិទើបដឹង បណ្ឌិត កៅ គឹមហួន សមនឹងទទួលតំណែងជាអគ្គលេខាធិការអាស៊ានមែន!
ចន្លោះមិនឃើញ
លោកបណ្ឌិត កៅ គឹមហួន ត្រូវបានឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសប្រកាសតែងតាំងឲ្យទៅទទួលតំណែងជា "អគ្គលេខាធិការអាស៊ាន" ចាប់ពីឆ្នាំ ២០២៣តទៅ ដោយបានក្លាយជាមន្ត្រីខ្មែរទី១ទទួលខុសត្រូវតួនាទីដ៏ធំមួយរបស់សហគមន៍អាស៊ាននេះ។ ដូច្នេះ ថាតើបណ្ឌិត កៅ គឹមហួន ជានរណា?
លោកបណ្ឌិត កៅ គឹមហួន កើតនៅឆ្នាំ ១៩៦៦ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងប្រទេសកម្ពុជា។ ឪពុករបស់គាត់ ជាគ្រូបង្រៀន ពេញមួយជីវិត លើកលែងតែក្នុងអំឡុងពេលរបបខ្មែក្រហម នៅក្នុងសម័យខ្មែរក្រហម។ គ្រួសាររបស់លោក ត្រូវបានគេជម្លៀស និងត្រូវរស់នៅក្នុងជំរុំជនភៀសខ្លួនជាច្រើនឆ្នាំ មុនពេលដែលលោកត្រូវផ្លាស់ប្តូរទៅនៅរដ្ឋតិចសាស នៃសហរដ្ឋអាមេរិកនាមជាជនភៀសខ្លួន ជាកន្លែងដែលលោកបានសិក្សា និងទទួលបានសញ្ញាប័ត្របរិញ្ញា អនុបណ្ឌិត និងបណ្ឌិតជាច្រើន។
បន្ទាប់ពីបញ្ចប់ជំនាញសិក្សាផ្នែកអាស៊ី លោកបានទទួលសញ្ញាប័ត្រពីរ នៅក្នុងឆ្នាំ១៩៩១ គឺជំនាញវិទ្យាសាស្រ្តនយោបាយ និងជំនាញកិច្ចការអន្តរជាតិ។ នៅក្នុងឆ្នាំ១៩៩៣ លោកបានត្រឡប់មកកម្ពុជាវិញ ដើម្បីស្រាវជ្រាវលើសកម្មភាពថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ហើយក៏បានធ្វើការនៅវិទ្យាស្ថានកម្ពុជាដើម្បីកិច្ចសហប្រតិបត្តិការ និងសន្តិភាព រហូតដល់ឆ្នាំ២០០៤។ កំឡុងពេលនោះ លោកបានបញ្ចប់និក្ខេបទ ស្តីពី គោលនយោបាយបរទេស រវាងកម្ពុជា និងអាស៊ាន ហើយទទួលបានសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យហាវ៉ៃ។
លោកបានបង្កើតសាកលវិទ្យាល័យកម្ពុជា នៅឆ្នាំ២០០៣ ហើយ៣ឆ្នាំបន្ទាប់ ពោលគឺនៅក្នុងឆ្នាំ២០០៧ លោកក៏បានចាប់ផ្តើមធ្វើជំនួញលើប្រព័ន្ធផ្សព្វផ្សាយ។ នៅឆ្នាំ ២០០៩ លោកត្រូវបានតែងតាំងជាទីប្រឹក្សានាយករដ្ឋមន្រ្តី ហ៊ុន សែន។ មួយឆ្នាំក្រោយមក លោកក៏បានក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (នៅឆ្នាំ២០១០) ហើយបម្រើការជារដ្ឋលេខាធិការនៃក្នុងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣។ លោកបានទទួលនូវគ្រឿងឥស្សរិយយស ចំនួន ៦ ពីព្រះរាជាណាចក្រកម្ពុជា និងគ្រឿងឥស្សរិយយសក្នុងកិច្ចការសេវាកម្មសាធារណៈ ពីសាកលវិទ្យាល័យអូហាយ៉ូ។
ក្នុងអំឡុងពេលកាន់តំណែងជារដ្ឋលេខាធិការ កៅ គឹមហួន បានធ្វើការជាច្រើនជាមួយអាស៊ាន ដោយបង្កើតទំនាក់ទំនង និងគ្រប់គ្រងការចូលរួមរបស់កម្ពុជា នៅក្នុងយន្តការជាច្រើនរបស់អង្គការនេះ។ លោកក៏ជាអ្នកដើរតួសំខាន់ ក្នុងការបង្កើត និងចរចាធម្មនុញ្ញអាស៊ាន ក្នុងនាមជាតំណាងកម្ពុជា នៅក្នុងក្រុមការងារជាន់ខ្ពស់អាស៊ាន ស្តីពីការពង្រាងធម្មនុញ្ញអាស៊ាន។
លោកបានបោះពុម្ពសៀវភៅជាច្រើនប្រមាណជិត ៤០ក្បាល ស្តីពីអាស៊ាន និងទំនាក់ទំនងកម្ពុជា-អាស៊ាន ហើយទទួលបានបទពិសោធន៍ជាច្រើននៅក្នុងអាស៊ាន តាមរយៈសកម្មភាពនានា របស់វិទ្យាស្ថានអាស៊ាន សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។ ពេលវេលារបស់លោកនៅ CICP ក៏បានចូលរួមអន្តរកម្មយ៉ាងច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជារួមបុរសម្នាក់នេះ បានដើរតួនាទីសំខាន់នៅក្នុងការចូលជាសមាជិកអាស៊ានរបស់កម្ពុជា កាលពីឆ្នាំ១៩៩៩។ នេះបើយោងតាម cambodia.mom-gmr.org និង Wikipedia។
ពានរង្វាន់ និងមេដាយ៖
-មេដាយជាតូបការ (ឆ្នាំ២០១៥)
-បណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រពី Kalinga Institute of Industrial Technology ឥណ្ឌា (ឆ្នាំ២០១៤)
-បណ្ឌិតកិត្តិយសផ្នែកកិច្ចការសាធារណៈ ពីសាកលវិទ្យាល័យ Ohio សហរដ្ឋអាមេរិក (ឆ្នាំ២០០៧)
-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ (ឆ្នាំ២០១៣)
-គ្រឿងឥស្សរិយយសសុវត្ថរា ថ្នាក់មហាសេនា (ឆ្នាំ២០០៧)
-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា (ឆ្នាំ២០០៧)
-គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ (ឆ្នាំ២០០៦)
-គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ (ឆ្នាំ២០០៣)
-គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌថ្នាក់សេនា (ឆ្នាំ២០០៣)[៦៨]
ចុងក្រោយបំផុតអំពីការវិវត្តន៍ជុំវិញស្នាដៃរបស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន ឯកឧត្តម ត្រូវបានឧទ្ទេសនាមឲ្យទៅទទួលតំណែងជាអគ្គលេខាធិការអាស៊ានដែលមានអាណត្តិ ៥ឆ្នាំ រាប់ចាប់ពីឆ្នាំ ២០២៣ខាងមុខនេះតទៅ៕