Hyundai Tucson 2023 ជិតចេញលក់ហើយ តោះមកមើលចំណុចឡូយៗរបស់វា

  • 2022-08-05 06:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hyundai នឹងបញ្ចេញលក់ជាផ្លូវការរថយន្តម៉ូដែលដ៏ពេញនិយមគឺ Tucson 2023 នៅថ្ងៃទី១០ ខែសីហាខាងមុខនេះ ប៉ុន្តែមិនទាន់បញ្ជាក់ពីតម្លៃរបស់វានៅឡើយទេ ដោយគ្រាន់តែអាចរំពឹងថា វានឹងតម្លៃចាប់ពីជាង ២៦ ០០០ដុល្លារ ដល់ជាង ៣៨ ០០០ដុល្លារ។ វានឹងមានជម្រើស option ចំនួន២ គឺ Platinum និង Signature។

រូបរាងរបស់រថយន្តស៊េរីថ្មីនេះ ត្រូវបាឌីហ្សាញបែប Parametric ដោយប៉ាណានៅជាប់ជាមួយអំពូល Daytime Running Light ហើយចង្កៀង LED ដាក់នៅខាងក្រោមជាប់កាង។ ឯខាងក្រោយរំលេចដោយអំពូលឆ្នូតវែងកាត់ពីម្ខាងទៅម្ខាងហៅថា LED light bar និងចង្កៀងស្តុបក្រោយមានពីរៗនៅសងខាង។

ឯផ្នែកខាងក្នុងវិញ វាបំពាក់កុងទ័រឌីជីថល និងប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញដូចគ្នា ពិសេសគឺដៃចង្កូតកាំ៤ បែបថ្មីរបស់ Hyundai។ ក្រៅពីនេះ វាក៏មានមុខងារដ៏សំខាន់មួយដែរ គឺការបញ្ជាដោយប្រើសំឡេង Dynamic Voice Recognition។

រថយន្ត Tucson 2023 មានជម្រើសម៉ាស៊ីនចំនួន៣ រួមមាន៖

-ម៉ាស៊ីនចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ១៨៧សេះ និងកម្លាំងរមួល ២៤១ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ៨វគ្គ។

-ម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ Turbocharged ផលិតបានកម្លាំង ២២៦សេះ និងកម្លាំងរមួល ៣៤៧ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ៦វគ្គ។

-ម៉ាស៊ីន Plug-in Hybrid ចំណុះ ១,៦លីត្រ ផលិតបានកម្លាំង ២២៦សេះ និងកម្លាំងរមួល ៣៤៩ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ៦វគ្គ។ ពេលសាកភ្លើងពេញ អាចធ្វើដំណើរបានចម្ងាយ ៥៣គីឡូម៉ែត្រ។

រថយន្ត SUV នេះ បំពាក់ប្រព័ន្ធសុវត្ថិភាពស្តង់ដារដូចជា ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ, ប្រព័ន្ធជួយឱ្យរថយន្តបើកក្នុងគន្លងត្រឹមត្រូវ, មុខងារ Blind-Spot, ប្រព័ន្ធគ្រប់គ្រងល្បឿនអូតូធៀបនឹងល្បឿនរថយន្តខាងមុខ, ប្រព័ន្ធកាមេរ៉ាមើលទិដ្ឋភាពជុំវិញរថយន្ត និងប្រព័ន្ធជំនួយចូលចតជាដើម៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី